មានអតីតបុគ្គលិកស្ថានទូតអាមេរិក ចំនួន ២៦នាក់តំណាងឲ្យ ៣២នាក់ដឹកនាំដោយ ឡុង សេងគឹមហុង មកធ្វើការតវ៉ា និងធ្វើសន្និសិទសារព័ត៌មានទាមទារចំនួន ៧ចំណុច

អត្ថបទដោយ៖
Kien Sereyvuth

ថ្ងៃអង្គារ៍ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង ៨:០០នាទី នៅមុខស្ថានទូតអាមេរិក ផ្លូវ៩៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានអតីតបុគ្គលិកស្ថានទូតអាមេរិក ចំនួន ២៦នាក់តំណាងឲ្យ ៣២នាក់ដឹកនាំដោយ ឡុង សេងគឹមហុង មកធ្វើការតវ៉ា និងធ្វើសន្និសិទសារព័ត៌មានទាមទារចំនួន ៧ចំណុច៖
១. ទាមទាររកយុត្តិធម៌
២. ទាមទារប្រាក់សំណង៦ខែ
៣. ប្ដូរពាក្យបណ្ដេញចេញ មកពាក្យកាត់បន្ថយបុគ្គលិក
៤. ប្ដឹងសងជំងឺចិត្ត
៥. សូមទូទាត់ប្រាក់ ១២% ក្នុងខែនេះ
៦. ប្ដឹងពីបទរំលោភសិទ្ធិបុគ្គល
៧. សូមឲ្យសមាគមន៍បុគ្គលិកមានសិទ្ធិចូលរួមដោះស្រាយ។
បច្ចុប្បន្នពួកគាត់កំពុងធ្វើសន្និសិទសារព័ត៌មាននៅមុខស្ថានទូត។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner