សកម្មជនយុវជន នៃគណ:កម្មាធិការគណបក្សមូលដ្ឋានអាជាធរមីន ប្តេជ្ញាដើរតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា និងប្រឆាំងដាច់ខាត ចំពោះគំនិតបំផ្លាញសន្តិភាព និងផលប្រយោជន៍ជាតិរបស់ពួកអ្នកនយោបាយមួយក្តាប់តូច
នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា គ៨៥ កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណ:កម្មធិការអចិន្ត្រៃយ៍ នៃគណបក្សមូលដ្ឋានអាជ្ញាធរមីន បានណែនាំ សកម្មជនយុវជនរបស់គណបក្សមូល ដ្ឋានអាជ្ញាធរមីនទាំងអស់ត្រូវ បន្តយកចិត្តទុកដាក់បំពេញតួនាទីរបស់ខ្លួនឲ្យបានល្អ តាមគោលការណ៍ណែនាំរបស់បក្ស ជាពិ សេសត្រូវចូលរួមគាំទ្រ និងការពារសមត្ថផលប្រវត្តិសាស្ត្រធំៗ យ៉ាងច្រើន ដែលគណបក្សប្រជាជន និងសម្តេចតេជោនាយក រដ្ឋមន្ត្រី សម្រេចបានដោយលំបាកបំផុតនាពេលកន្លងមក ហើយត្រូវបន្តចូលរួមជ្រោមជ្រែង គណបក្ស ប្រជាជនកម្ពុជា ឲ្យកាន់ តែរឹងមាំថែមទៀត ដើម្បីគាំទ្រសម្តេច បន្តដឹកនាំនាវាកម្ពុជា ឲ្យដល់គោលដៅ តាមទស្សន:វិស្ស័យដ៏វែងឆ្ងាយ របស់បក្សនិងសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។