អភិបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យប្រជាកសិករចិញ្ចឹមគោក្របីមកចាក់ថ្នាំបង្ការការពារជម្ងឺផ្សេង ដោយឥតគិតថ្លៃឡើយ

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអំពាវនាវឲ្យប្រជាកសិករគ្រប់ក្រុមគ្រួសារដែលបានចិញ្ចឹមគោក្របីមកចាក់ថ្នាំបង្ការការពារជម្ងឺផ្សេង ដើម្បីបញ្ជៀសការផ្ទុះជម្ងឺឆ្លងរោគនៅតាមមូលដ្ឋានឲ្យបានគ្រប់ៗគ្នា ដោយឥតគិតថ្លៃសេវាអ្វីឡើយ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានថ្លែងប្រាប់ទៅប្រជាកសិករក្នុងការចុះយុទ្ធនាការចាក់ថ្នាំការពារជម្ងឺសត្វគោក្របី នៅក្នុងឃុំហាន់ជ័យ ស្រុកកំពង់ចាម ត្រូវយកចិត្តទុកដាក់សម្រាប់សត្វចិញ្ចឹមដែលក្រុមគ្រួសារបានចិញ្ចឹមរួមមាន គោ ក្របី ត្រូវមើលថែរទាំឲ្យបានល្អប្រសើរ និងទប់ស្កាត់ការផ្ទុះជម្ងឺឆ្លងដែលបណ្តាលឲ្យបាត់បង់ថវិកា ពេលវេលាជាដើម។ ដូច្នោះ ឯកឧត្តម អភិបាលខេត្តកំពង់ចាមស្នើសូម និងអំពាវនាវផ្សព្វផ្សាយដល់ប្រជាកសិករគ្រប់រូបដែលបានចិញ្ជឹមសត្វគោក្របីត្រូវយកមកចាក់ថ្នាំការពារជម្ងឺឆ្លងដូចជា ជម្ងឺអ៊ុតក្តាម សារទឹក ឲ្យបានគ្រប់ៗគ្នា ដោយនឹងមានមន្ត្រីជំនាញចុះពិនិត្យព្យាបាលចែកជូនថ្នាំដោយឥតគិតថ្លៃឡើយ។
កន្លងមកក្នុងឆ្នាំ២០១៧ ធ្លាប់មានជម្ងឺអ៊ុតក្តាមបានផ្ទុះឡុងក្នុងឃុំកោះសំរោង បណ្តាលឲ្យសត្វគោក្របីឈឺជាបន្តបន្ទាប់ ហើយបានអាជ្ញាធរ រួមនឹងមន្ត្រីជំនាញពសុពេទ្យនសដមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចុះទប់ស្កាត់ចាក់ថ្នាំការពារបានទាន់ពេលវេលា។
ជាមួយគ្នានេះដែរ ប្រជាកសិករដែលរស់នៅក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម បានចិញ្ជឹមសត្វគោ ក្របី បានសម្តែងភាពសប្បាយរីករាយ និងពេញចិត្តក្នុងយកចិត្តទុកដាក់ពីថ្នាក់នាំ ជាពិសេសអភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញបានចុះមកចាក់ថ្នាំវ៉ាក់សាំងដល់សត្វគោក្របីទាំងអស់ដោយឥតគិតថ្លៃឡើយ។

បន្តមកទៀត ឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានទៅពិនិត្យមើលសាលាឆានដែលបានឆាបឆេះដោយអគ្គិភ័យ កាលវេលាម៉ោង២ទាបភ្លឺក្នុងថ្ងៃទី១១ខែមិថុនាថ្មីៗនេះ ដែលបណ្តាលឲ្យឆាបឆេះខូចខាតអស់ទាំងស្រុង ហើយឯកឧត្តមអភិបាលខេត្តបានយកបច្ច័យ១លានរៀលដល់ព្រះគ្រូចៅអធិការវត្តក្រូចសើច ហើយជាមួយគ្នាដែរ ឯកឧត្តមអភិបាលខេត្តបានចុះសំណេះសំណាលជាមួយគ្រូសិស្សមេត្តយ្យសហគមន៍ ក្នុងបរិវេណវត្តក្រូចសើចនោះផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner