ឯកឧត្តមសុស សារីចុះចែកអំណោយដល់ប្រជាពលរដ្នក្រីក្រនៅសង្កាត់ព្រែកប្រា

អត្ថបទដោយ៖
Kien Sereyvuth

បងប្អូនខ្មែរឥស្លាមចំនួន៥៨គ្រួសាររស់នៅក្នុងសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានទទូលអំណោយជាអង្ករនិងថវិការពីឯកឧត្តម សុស សារីតំណាងឯកឧត្តមចៅ តុលនាយករងខុទ្ធការលយ័សម្តេចតេជោហ៊ុនសែននាយករដ្នមន្ត្រីនៃព្រះរាជាអាណាចក្រកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ព្រែកប្រាកាលពីរសៀលថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៨នេះ ។ចុះតាមខ្នងផ្ទះប្រជាពលរដ្នក្រីក្រ ឯកឧត្តមសុស សារីបានគុសបញ្ជាក់ថា៖ នេះជាអំណោយរបស់ឯកឧត្តមចៅ តុលផ្តល់ជូនតាមរយៈឯកឧត្តមផ្ទាល់ដើម្បីចែកជូនដល់បងប្អូនកំពុងជួបប្រទះការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ ឯកឧត្តម សុស សារីបានបន្តទៀតថា៖ ទោះបីជាអំណោយតិចតួចក្ដីតែអាចជួយសម្រួលការលំបាករបស់បងប្អូនបានមួយចំណែកផងដែរស្របពេលដែលបងប្អូនខ្មែរឥស្លាមយើងកំពង់ប្រារព្វពិធីបុណ្យរ៉ាម៉ាឌននោះ ។ ឯកឧត្តម សុស សារីបានពាំនាំការនឹករលឹកសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្នាភិបាលដែលមានសម្តេចតេជោហ៊ុនសែនជានាយករដ្នមន្ត្រីដែលជានិច្ចកាលតែងតែគឹតគូយកចិត្តទុកដាក់ដល់សុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្នទូទៅដោយមិនប្រកាន់ពូជសាសន័ ពណ៍សំបុរនោះឡើយ ។ ឯកឧត្តម សុស សារីបានសំណូមពរដល់ប្រជាពលរដ្នដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាដើម្បីសម្តែងឆន្ទះគាំទ្រសម្តេចតេជោហ៊ុនសែនធ្វើជានាយករដ្នមន្ត្រីសម្រាប់និតិកាលទី៦និងអណត្តិក្រោយៗទៀត ។ ប្រជាពលរដ្នទាំង៥៨គ្រួសារបានថ្លែងអំណរគុណដឹងគុណចំពោះឯកឧត្តម ចៅតុលនិងលោកជំទាវ ដែលបានឧបត្ថម្ភស្បៀងអារហារនិងថវិការនៅពេលនេះដើម្បីចែករំលែកទុក្ខលំបាករបស់បងប្អូន ។ គួរបញ្ជាក់ផងដែរថា ៖ប្រជាពលរដ្នក្រីក្រទាំង៥៨គ្រួសារដែលទទូលអំណោយនៅពេលនេះ ក្នុង មួយ គ្រួសារៗ ទទូលបានអង្ករ២៥គីឡូក្រាម និងថវិការ៥ម៉ឺនរៀល ។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner