ពិព័រណ៍ស្តីពី«ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវីជ្ជាជីវៈលើកទី១ ឆ្នាំ២០១៨» ប្រព្រឹត្តទៅនៅថ្ងៃសុក្រ៣កើត ខែបឋមសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ដែលមានការរៀបចំដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
ក្រសួងបរិស្ថាននឹងចូលរួមដាក់តាំងបង្ហាញពីសមិទ្ធិផលការងារ ដែលបានអនុវត្តកន្លងមក និង កំពុងបន្ត តាមរយៈជាឯកសារ រូបសំណាក និងវីដេអូឯកសារ របស់អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញ នីមួយៗចំណុះក្រសួងបរិស្ថាន ទាក់ទងសកម្មភាព កិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានព្រៃឈើ និងជីវៈចម្រុះ ឯកសារការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីដាក់បង្ហាញជូនសាធារណជន ជាពិសេសសិស្សនិស្សិត កំពុងសិក្សា និងកំពុងស្វែងរកការងារធ្វើសិក្សា ស្វែងយល់។
ពិព័រណ៍ស្តីពី«ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវីជ្ជាជីវៈលើកទី១ ឆ្នាំ២០១៨» នេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០១៨ ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការរួមចំណែកសម្រេចឱ្យបាននូវចក្ចុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាឱ្យយុវជនកម្ពុជាទទួល បានការងារ និងប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងក្លាយទៅជា ប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ យុវជនយុវនារីកម្ពុជា ត្រូវមានសមត្ថភាព និងជំនាញរបស់ខ្លួនឱ្យក្លាយជាធនធាន មនុស្ស ដែលមានសក្តានុពលក្នុងការឆ្លើយតបទៅ នឹងតម្រូវការទីផ្សារការងារនាពេលអនាគត៕