ឪពុកយុទ្ធជនពលីឈ្មោះ ទួន ម៉ៅ ទទួលផ្ទះថ្មីជាអំណោយសម្តេចតេជោហ៊ុន សែន ជាខ្នងផ្ទះលើកទី៧៥

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ធំ៖ សាច់ញាតិរបស់អតីតយុទ្ធជនពលី លោក ព្រំ ទុន ត្រូវជាឪពុកយុទ្ធជនពលីឈ្មោះ ទួន ម៉ៅ មាន ជីវភាពលំបាកខ្វះខាតត្រូវបានអាណិតអាសូពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ផ្ទះថ្មីមួយខ្នង ដែលជាអំណោយខ្នងផ្ទះលើកទី៧៥ របស់ខេត្តកំពង់ធំ តាមរយះ ឯកឧត្តមនាយឧត្ដមសេនីយ៍គន់  គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
ខ្នងផ្ទះលើកទី៧៥ ដែលជាអំណោយសម្តេចតេជោ ត្រូវបានសាងសង់ដោយ សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ដោយរួមសហការ ជាមួយប្រធានសមាគមស្រុក និងកម្លាំងប៉ូលិស ប៉េអ៊ឹម និងផ្នែកសឹករង ស្រុក ប្រាសាទសំបូរ  បានសាងសង់រួចជាស្ថាពរ និងបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលី លោក ព្រំ ទុន រស់នៅភូមិឈើទាលជ្រុំ ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
លោក ព្រំ ទុន អាយុ ៧១ ឆ្នាំ ជាឪពុក យុទ្ធជនពលី ព្រិន្ទបាលទោ ទួន ម៉ៅ ធ្លាប់បម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៨ មានតួនាទី ជាមេបញ្ជាការរង.ខ១ គ៣ នៃអង្គភាព វរៈសេនាតូចលេខ៣០  នៃយោធាខេត្តកំពង់ធំ ក្នុងសម័យរដ្ឋកម្ពុជា  បានពិលីជីវិតនៅក្នុងសមរភូមិស្រុកស្ទោង ខេត្តកំពង់ធំ នៅឆ្នាំ១៩៩២   បច្ចុប្បន្នលោក ព្រំ ទុន មានកូន ០៥ នាក់ (មានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ)។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោកអ៊ុត វណ្ណារ៉ា អភិបាលស្រុកប្រាសាទសំបូរ  និងអាជ្ញាធរដែនដីភូមិ-ឃុំ-ស្រុក បានចូលរួមអបអរសាទរ ក្នុងពិធីប្រគល់ផ្ទះថ្មី ជូនដល់លោក ព្រំ ទុន ជាគ្រួសារយុទ្ឋជនពលី នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ដែលមានទំហំ ៦មx៤ម សាងសង់អំពីឈើ ដំបូលនិងជញ្ជាំងសង្ក័សី ក្រាលក្តារ ដែលបានចំណាយថវិកាក្នុងការសាងសង់អស់ ៦,៤៦៥,០០០ រៀល  ក្នុងពិធីប្រគល់ផ្ទះថ្មីនេះ ឯកឧត្តម បានឧបត្ថម្ភបន្ថែមមាន÷ អង្ករ ៥០ គ.ក្រ ,មីយើង ០២ កេស ,ទឹកត្រីទឹកស៊ីអ៉ីវ០២ យួរ ,តត្រីខកំប៉ុង ០១ យួរ ,មុងជ្រលក់ថ្នាំចំនួន ០១ និងថវិកា ២៨០,០០០ រៀល ។
លោក ព្រំ ទុន ជាឳពុកអតីតយុទ្ធជនពលី មានចិត្តរំភើប ត្រេតអររកអ្វីប្រៀបផ្ទឹមពុំបាន ដោយមិននឹកស្មាន ថានិងបានផ្ទះថ្មី ខណៈដែលខ្លួនឯងពុំមានលទ្ធភាពសាងសង់ផ្ទះបានសមរម្យ ទើបតែពេលនេះបានទទួល ផ្ទះថ្មីដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសូមប្តេជ្ញាបោះឆ្នោតជូនដល់សម្តេចហ៊ុន សែន ហើយគាំទ្រ ស្មោះស្ម័គ្រជាមួយសម្តេចជារៀងរហូត ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner