លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញអុជធូប និងបួងសួងសុំសេចក្តីសុខ នៅវត្តគុហាគង្គា

អត្ថបទដោយ៖
Kien Sereyvuth

 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច បានអញ្ជើញអុជធូប និងបួងសួងសុំសេចក្តីសុខសម្រាប់ប្រទេស និងប្រជាជនកម្ពុជា នៅវត្តគុហាគង្គា ហៅវត្តព្រះអង្គគុហ៍  ស្ថិតក្នុងភូមិព្រែកសង្កែលិច ឃុំពាមកោះស្លា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលព្រឹកថ្ងៃទី១២ មិថុនា ។
          ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតមានប្រសាសន៍ថា៖ ព្រះពុទ្ធសាសនា ជាសាសនា របស់រដ្ឋ និងជាកម្លាំងដឹកនាំចរិយាធម៌សង្គមឲ្យមនុស្សគ្រប់រូបដើរតាមផ្លូវល្អ  មិនតែប៉ុណ្ណោះ ព្រះពុទ្ធ សាសនាក៏បានចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយការកសាងជាតិ ឆ្ពោះទៅរកសេចក្តី ថ្កុំថ្កើងរុងរឿង សម្បូរ សប្បាយថែមទៀតផង។ លោកជំទាវថា ប្រជាជនខ្មែរប្រមាណ ៩៥ភាគរយ គោរពព្រះពុទ្ធសាសនា ហើយចាត់ទុកវត្តអារាមមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។ ទីវត្តអារាម មិនត្រឹមជាទីកន្លែងសម្រាប់គោរពបូជាតាមផ្លូវជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា ថ្នាលបណ្តុះបណ្តាលចំណេះដឹង បញ្ញាញាណ តម្លៃសីលធម៌ និងស្មារតីរួមរស់សាមគ្គីគ្នាតាមផ្លូវពុទ្ធចក្រ និងអាណាចក្រថែមទៀតផង។ ជាមួយនេះដែរ វត្តអារាម មានតួនាទី មិនត្រឹមតែធ្វើឲ្យបងប្អូនប្រជាពល រដ្ឋយើងបានរួមរស់ជាមួយគ្នា ដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែក យ៉ាងសកម្មនៅក្នុងការពង្រឹងសណ្តាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍ និងថែរក្សា ការពារ អត្តសញ្ញាណជាតិផងដែរ។ 
          លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្ថែមថា ម្យ៉ាងវិញទៀត ការអប់រំបែបទស្សនវិជា្ជ ព្រះពុទ្ធសាសនា ដែលធ្វើឡើងតាមរយៈតួនាទីរបស់ព្រះសង្ឃ បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការ លើកកម្ពស់ការយល់ដឹងអំពីតម្លៃសីលធម៌ ចរិយាធម៌ និងឥរិយាបថក្នុងសង្គម ដែលពុទ្ធសាសនិកត្រូវ ប្រកាន់ខ្ជាប់នូវស្មារតីដឹងខុស ដឹងត្រូវ ដឹងល្អ ដឹងអាក្រក់ ដឹងថាអ្វីគួរធ្វើ អ្វីមិនគួរធ្វើ និងការគោរពគ្នា ទៅវិញ ទៅមក។

          លោកជំទាវឧបនាយករដ្ឋមន្រ្តីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះ
ឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ និងគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ក្នុងអាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត ដើម្បីសម្តេចបានបន្តដឹកនាំប្រទេស ឆ្ពោះទៅការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner