ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារដល់បុគ្គលិកអប់រំ និងជូនប័ណ្ណសរសើរដល់មន្ដ្រីចូលនិវត្ដន៍!
ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារដល់បុគ្គលិកអប់រំ និងជូនប័ណ្ណសរសើរដល់មន្ដ្រីចូលនិវត្ដន៍ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ដ គណៈអភិបាលខេត្ដ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ មន្ត្រីស្រុក-ឃុំ យុវជនកាយរិទ្ធិ កាកបាទក្រហម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណជាង អ្នកចូលរួមសរុប១១៤១នាក់ នៅពហុកីឡាដ្ឋានខេត្ដកំពតនាព្រឹកថ្ងៃពុធ ១កើត ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៨។
ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ដ ក៏បានសូមឲ្យបងប្អូនប្រជាពលរដ្ឋលោកគ្រូ អ្នកគ្រូ សិស្សនិស្សិត អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឲ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សណា ដែលនាំមកនូវសុខសន្តិភាព និងសម្បូរសប្បាយ ដូចសព្វថ្ងៃនេះ៕