ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា រួមគ្នាការងារកុមារដើម្បីអភិវឌ្ឍន៍គ្រួសារនិងសង្គមជាតិ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ធំៈ សិទ្ធិរបស់កុមារកម្ពុជា ត្រូវបានលើកកម្ពស់យ៉ាងយកចិត្តទុកដាក់ ដូចជាអត្រាមរណៈភាពរបស់ កុមារ ការចុះឈ្មោះចូលរៀន ការជួយសង្រ្គោះកុមារពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ឲ្យទទួលបាននូវការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងសង្គមទទួលបានសិទ្ធិជាមូលដ្ឋានចំនួន៤ ១ សិទ្ធិរស់រានមានជីវិត ២ សិទ្ធិអភិវឌ្ឍន៍ ៣ សិទ្ធិទទួលបាននូវការការពារ ៤ សិទ្ធិចូលរួម  ។

ប្រសាសន៍នេះ ត្រូវបានលោក ញឹក បានខេង អភិបាលរងខេត្តលើកឡើងក្នុងពិធី  ទិវាពិភពលោកប្រឆាំពលកម្មកុមារ១២មិថុនា លើកទី៦៩ ទិវាកុមារអន្តរជាតិ  ខណៈពេលដែល លោកជាគណៈអធិបតី ដែលត្រូវបានចាត់ធ្វើឡើង នៅសាលាក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៨ ដែលមាន មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមយ៉ាងអធឹកអធ័ម ។ លោក ទង់ គឹមតុល អភិបាលរងក្រុងស្ទឹងសែន បានមានប្រសាសន៍ ទិវាកុមារអន្តរជាតិ ត្រូវបានប្រារព្វពិធី ជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ឆ្នាំនេះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ខេត្តកំពង់ធំ បានប្រារព្វធ្វើឡើង នូវខួបទី១៧កុមារ ទិវាកុមារ ១មិថុនា និងទិវាកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៨ ដើម្បីរួមគ្នាទប់ស្កាត់ អំពើហឹង្សា និងអំពើអមនុស្សធម៌ និងជម្រុញឲ្យមានការ អនុវត្តសិទ្ធិកុមារគ្រប់ប្រទេស និងបញ្ហាពលកម្មកុមារ ដូចជាទាសករកុមារ  ការជួញដូរកុមារ ការប្រើប្រាស់ កុមារក្នុងជម្លោះប្រដាប់អាវុធ ប្រើប្រាស់កុមារនៅតាមផ្ទះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការគាំពារនិងអភិវឌ្ឍន៍កុមារ ងាយរងគ្រោះ ។

លោក អ៊ាប ឈុនស្រ៊ាង ប្រធានមន្ទីរសង្គមកិច្ច   អតីតយុទ្ធជន យុវនីតិសម្បទា ខេត្តកំពង់ធំ បន្ទាប់ពីបាន អាននូវ សារាចរណ៍របស់រាជរដ្ឋាភិបាល  ស្តីពីការចាត់តាំង ខួបលើកទី៦៩ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៧ ទិវាពោភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៨ និងសារ លិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឳកាសខួបលើកទី៦៩ទិវាកុមារអន្តរជាតិ ដែលបានផ្តោតសារៈសំខាន់ក្នុងការយកចិត្តទុកដាក់មកលើ កុមារកម្ពុជា ក្នុងគោលបំណងលុបបំបាត់ការប្រើប្រាស់ពលកម្មកុមារ និងទប់ស្កាត់ជួញដូរកុមារ ដើម្បីរួមគ្នា លើកស្ទួយវិស័យសុខមាលភាពឲ្យកាន់តែល្អប្រសើរ ដើម្បីឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា។

លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ  បានមានប្រសាសន៍ ផ្តាំផ្ញើរដល់ក្មួយៗ សិស្សានុសិស្សថា ក្មួយសម័យនេះ ពិតជាមានភ័ពសំណាងណាស់ ក្មួយទទួលបាននូវសិទ្ធិការពារ និងមានសេរីភាពតាមចំណង ចំណូលចិត្តក្នុងការរើសយកមុខវិជ្ជាមករៀន ចង់រៀនភាសា ចិន ថៃ អង្គគ្លេស ជប៉ុន និងមុខវិជ្ជាឯទៀត តាមដែលក្មួយប្រាថ្នា ដែលជាយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រទេសឲ្យមានភាពរីកចំរើន លើគ្រប់វិស័យ ពិសេសវិស័យអប់រំ និងការយកចិត្តទុកដាក់លើកុមារ ដែលវាផ្ទុយគ្នាស្រឡះ ពីជំនាន់ ឳពុក ម្តាយ អុំ មីងមា ក្មួយរៀនសម័យមុន ដូចជាសម័យបនក្បត់ប៉ុលពត សាលារៀន ត្រូវបានបំផ្លិចបំផ្លាញ ដុតចោល យកសាលាធ្វើជាគុគ យកសាលាធ្វើជា កន្លែងចិញ្ចឹមសត្វ យកសាលាធ្វើជាកន្លែងពិឃាតមនុស្ស និងមានការបំភិតបំភ័យ បង្ខំឲ្យកុមារកុមារទៅធ្វើការដូចមនុស្សធំដែរ អញ្ចឹងហើយសូមឲ្យក្មួយខិតខំរៀនសូត្រ អ្នកកូនល្អ ជាសិស្សល្អ និងក្លាយជាអ្នកដឹកនាំល្អ ដើម្បីបន្តវេនពី អុំ ពីពូ ពីមីង នៅថ្ងៃអនាគត់៕
ដោយ  ប៊ុន  រដ្ឋា

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner