ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០
ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៧ពាន់៩១៧ករណី និងការស្លាប់ថ្មីមានចំនួន២១៤នាក់។ ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៨រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, សឹង្ហបុរី, មីយ៉ាន់ម៉ា,ម៉ាឡេស៊ី, ថៃ, វៀតណាម, និងប្រទេសកម្ពុជា ។ប្រទេសដែលមានការស្លាប់ថ្មីមាន៤ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, និងប្រទេសម៉ាឡេស៊ី។ ចំណែកប្រទេសដែលមិនរងការឆ្លងថ្មីមាន២ប្រទេស គឺប្រទេសប្រុយណេ, និងប្រទេសឡាវ។
ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីច្រើនជាងគេក្នុងបណ្តាប្រទេសអាស៊ានដែលមានការឆ្លងថ្មីចំនួន៤ពាន់២៦៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៧ម៉ឺន៣ពាន់១០៩ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន១២៣នាក់ដែលនាំឲ្យ ការស្លាប់សារុបបានឡើងដល់ចំនួន១ម៉ឺន២ពាន់៨៥៧នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ចំណែកប្រទេសហ្វីលីពីននៅក្នុងរយ:ពេល២៤ម៉ោងមានការឆ្លងថ្មីចំនួន១ពាន់៤៦៨ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៣៦ម៉ឺន២ពាន់២៤៣ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៥៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ពាន់៧៤៧នាក់។
នៅក្នុងប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន១ពាន់២៩៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣ម៉ឺន៨ពាន់៥០២ករណី។ ចំណែការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន៣១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៩៤៥នាក់។
ប្រទេសម៉ាឡេស៊ីមានការឆ្លងថ្មីចំនួន៨៦២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២ម៉ឺន២ពាន់២២៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១៩៣នាក់។
នៅក្នុងប្រទេសសឹង្ហបុរីក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន១២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥ម៉ឺន៧ពាន់៩៣៣ករណី។
ប្រទេសថៃមានការឆ្លងថ្មីចំនួន៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣ពាន់៧០៩ករណី។
ប្រទេសវៀតណាមមានការឆ្លងថ្មីចំនួន១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១ពាន់១៤១ករណី។
ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៨៦ករណី។
ចំណែកប្រទេសដែលមិនរងការឆ្លងថ្មីគឺប្រទេសប្រុយណេ, និងប្រទេសឡាវ។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៨៥ម៉ឺន៩ពាន់៣១៨ករណី, និងការស្លាប់មាន២ម៉ឺន៨៦៧នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ៤១លានករណី, និងការស្លាប់មានជាង១លាន១៣ម៉ឺននាក់។