កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ល្បាតក្នុងមូលដ្ឋានចាប់ខ្លួនជនសង្ស័យបាន៥នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធ ករណីគ្រឿងញៀន

ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ  នៅតាមប៉ុស្ដិ៍នីមួយៗក្នុងមូលដ្ឋានតែងតែចុះល្បាតជាប្រចាំមិនថាយប់ ឬថ្ងៃឡេីយ។ ជាក់ស្ដែងមាននគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី  ,នគរបាលប៉ុស្ដិ៍អូរបែកក្អម ,នគរបាលប៉ុស្ដិ៍ទឹកថ្លា  ,នគរបាលប៉ុស្ដិ៍ឃ្មួញ បានឃាត់ខ្លួនជនសង្ស័យ៥នាក់នៅចំណុចផ្សែងៗគ្នា ពាក់ព័ន្ធ ករណីរក្សាទុក  និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ នេះបេីយោងតាមរបាយការណ៍បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២០។

ក្នុងចំណោមជនសង្ស័យទាំង៥នាក់ខាងលេី មាន នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័ម្នាក់ ពាក់ព័ន្ធ ករណីរក្សាទុកសារធាតុញៀន  ត្រូវឃាត់ខ្លួន កាលពីយប់ថ្ងៃទី២១ តុលា ២០២០។ នគរបាលប៉ុស្ដិ៍អូរបែកក្អម ឃាត់ខ្លួនជនសង្ស័ យម្នាក់ ពាក់ព័ន្ធ ករណី ប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីយប់ថ្ងៃទី២១ តុលា ២០២០។ នគរបាលប៉ុស្ដិ៍ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីយប់ថ្ងៃទី២១ តុលា ២០២០។ នគរបាលប៉ុស្ដិ៍ឃ្មួញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណី ប្រេីប្រាស់ដោយខុសច្បាប់នូសារធាតុញៀន កាលពីយប់ថ្ងៃទី២១ តុលា ២០២០។   

បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី រួមនឹងវត្ថុតាង  ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ  ដេីម្បីអនុវត្តន៍តាមនីតិវិធី  ៕  ដោយ  ៖  ភារ៉ា  និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner