អាជ្ញាធរខេត្តក្រចេះ ចុះពិនិត្យមើល​ទីតាំងដី​ក្រុមហ៊ុនCHPB)ដែលកំពុងរងការកាប់ទន្ទ្រាន ពីសំណាក់ក្រុមអនាធិបតេយ្យ

អត្ថបទដោយ៖
ជា សេឌី

លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ ព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ បានដឹកនាំមន្ត្រី​ជំនាញ​នៃមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកសំបូរ ចុះធ្វើការត្រួតពិនិត្យជាក់ស្ដែងនៅទីតាំង​ដីក្រុម​ហ៊ុន​សម្បទាន​សេដ្ឋកិច្ច(CHPB) development  ដែលស្ថិតនៅក្នុងឃុំកំពងចាម ស្រុកសំបូរ ខេត្តក្រចេះ គណៈ​ក្រុមហ៊ុនមួយនេះត្រូវបានក្រុមជនអនាធិបតេយ្យធ្វើសកម្មភាពកាប់ទន្ទ្រាន នឹងសាងសង់​ផ្ទះនៅលើដីរបស់ក្រុមហ៊ុន នេះ ។

ការចុះពិនិត្យមើលទីតាំងដីសម្បទាន ខាងលើគឺធ្វើឡើងបន្ទាប់ពី ខាងភាគីក្រុមហ៊ុន​បានស្នើរដល់អាជ្ញាធរ​ខេត្តក្រចេះ និងក្រសួង មន្ទីរពាក់ពន្ធ័ ជួយទប់ស្កាត់ការកាប់រានដីព្រៃរបស់ក្រុមហ៊ុន ធ្វើជាកម្មសិទ្ឋ ពីសំណាក់ពលរដ្ឋចំណាកស្រុកជាច្រើនគ្រួសារ ដែលកំពុងនាំគ្នាកាប់រានដីព្រៃក្រុមហ៊ុន ធ្វើជាកម្មសិទ្ឋផ្តាល់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះ ។

លោក ជា ចំរើន តំណាងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយនេះ បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច  (CHPB) development មានផ្ទៃដីចំនួន១២១៩០ហិកតា  សម្រាប់វិនិ​យោគ​ដាំដំណាំ​កសិឧស្សាហកម្ម ដាំកៅស៊ូ ស្ថិតនៅក្នុងស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ខេត្តក្រចេះ តែបច្ចុប្បន្ននេះ ដីព្រៃក្រុមហ៊ុនមួយផ្នែកធំ កំពុងរងការកាប់ទន្ទ្រានពីសំណាក់ពលរដ្ឋចំណាកស្រុក យកធ្វើជាកម្មសិទ្ឋ និងបានសាងសង់សំណង់អនាធិបតេយ្យ សង់ជាកូនផ្ទះតូចៗ ដាំដើមចែក លើដីក្រុមហ៊ុននោះទៀតផង។

លោកបន្តថា ក្រុមពលរដ្ឋចំណាកស្រុកជាច្រើនគ្រួសារ បាននាំគ្នា ធ្វើសកម្មភាពកាប់រានដីព្រៃរបស់ក្រុមហ៊ុន ទាំងយប់ ទាំងថ្ងៃ បើទោះបីជាមានការចុះទៅហាមឃាត់ពីសំណាក់សន្ថិសុខក្រុមហ៊ុន ឬអាជ្ញាធរចុះទៅណែនាំយ៉ាងណាក៏នៅតែបន្តរសកម្មភាពដោយមិនខ្លាចញញើតឡើយ ទំនងអាចមានមេខ្យល់នៅពី    ក្រោយ។  ដោយមើលឃើញភាពអាណាធិបតេយ្យកើតមានឡើងកាន់តែច្រើន ខាងក្រុមហ៊ុនក៍បានសុំគោល ការណ៍ទៅអាជ្ញាធរខេត្ត ដើម្បីជួយធ្វើអន្តរាគមន៍ ក្នុងការជួយទប់ស្កាត់នូវការកាប់ទន្ទ្រានរំលោភយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់ ។

លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ បន្ទាប់ពីបានដឹកនាំមន្ត្រីជំនាញមន្ទីរពាក់ព័ន្ធរួម និងអាជ្ញា    ធរមូលដ្ឋានចុះពិនិត្យជាក់ស្ដែង ក៍បានបើកកិច្ចប្រជុំពិភាក្សា ជាមួយមន្រ្តីជំនាញ រួមនិងអាជ្ញាធរ ឃុំ ស្រុក និងតំណាងក្រុមហ៊ុនដើម្បី រកដំណោះ ស្រាយជាក់លាក់មួយ លោក៍បានផ្ដាំផ្ញើរឲ្យអាជ្ញាធរឃុំ ស្រុក ចុះស្រាវជ្រាវវែករកមុខមេខ្យាល់ដែលគៀងគរ ឲ្យប្រជាពលរដ្ឋចូលទៅកាប់ទន្រ្ទានដី ក្រុមហ៊ុន ឲ្យបញ្ឈប់ជាបន្ទាន់ ។

 ក្នុងនាមអាជ្ញាធរខេត្ត  លោកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចេះគោរពច្បាប់កុំធ្វើអ្វីកំបំពាន ច្បាប់ បើសិនជាបងប្អូនខ្វះដីពិតប្រាកដ សុំឲ្យបងប្អូនដាក់ពាក្យស្នើរសុំដីសម្បទានសង្គមកិច្ច នៅនិងមូលដ្ឋានបងប្អូនផ្ទាល់ មកអាជ្ញាធរខេត្ត៕ម៉េង គាង

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner