បុរសម្នាក់ធ្លាក់ពីលើចុងត្នោតបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវបានធ្លាក់ពីលើចុងត្នោតបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ហេតុការណ៍ខាងលើនេះបានកើតឡើងតាំងពីរសៀលទី២២តុលា២០២០ គ្រាដែលជនរងគ្រោះចេញឡើងត្នោត ហើយបាត់រហូតដល់វេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី 23 ខែ តុលា ឆ្នាំ 2020 ទើបត្រូវគេរកឃើញសពនៅកន្លែងកើតហេតុ ។

អធិការនគរបាលស្រុកទឹកផុសលោកវរសេនីយ៍ឯក ខែម វិបុល បានឲ្យដឹងតាមរយៈទូរស័ព្ទនៅវេលាម៉ោង១ និង៣៦នាទីថ្ងៃទី២៣តុលា២០២០នេះ ថាជនរងគ្រោះដែលធ្លាក់ពីលើចុងត្នោតខាងលើនេះមាន ឈ្មោះ ឆឹង សារុឹម ភេទប្រុស អាយុ ៤៧ ឆ្នាំ មានប្រពន្ធឈ្មោះ បែន សាងឿន អាយុ ៤៨ ឆ្នាំ និងកូនចំនួន ០៤ នាក់ ស្រី ០២ នាក់ ដែលមានទីលំនៅក្នុងភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

អធិការនគបាលស្រុកទឹកផុសបានឲ្យដឹងទៀតថាក្រោយពេលកើតហេតុកម្លាំងជំនាញស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះទៅដល់គោលដៅកើតហេតុ ពិនិត្យឃើញថាជនរងគ្រោះបានធ្លាក់ពីលើដើមត្នោតស្លាប់ពិតប្រាកដមែន បន្ទាប់មកកម្លាំងយើងបានប្រគល់សាកសពដល់ក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ សុក្ខារិន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner