ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០
ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៨ពាន់៤៦១ករណី និងការស្លាប់ថ្មីមានចំនួន២៨៨នាក់។ ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៨រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, សឹង្ហបុរី, មីយ៉ាន់ម៉ា,ម៉ាឡេស៊ី, ថៃ, វៀតណាម, និងប្រទេសប្រុយ។ប្រទេសដែលមានការស្លាប់ថ្មីមាន៤ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, និងប្រទេសម៉ាឡេស៊ី។ ចំណែកប្រទេសដែលមិនរងការឆ្លងថ្មីមាន២ប្រទេស គឺប្រទេសកម្ពុជា, និងប្រទេសឡាវ។
ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីច្រើនជាងគេក្នុងបណ្តាប្រទេសអាស៊ានដែលមានការឆ្លងថ្មីចំនួន៤ពាន់៣៦៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៨ម៉ឺន១ពាន់៩១០ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន១១៨នាក់ដែលនាំឲ្យ ការស្លាប់សារុបបានឡើងដល់ចំនួន១ម៉ឺន៣ពាន់៧៧នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ចំណែកប្រទេសហ្វីលីពីននៅក្នុងរយ:ពេល២៤ម៉ោងមានការឆ្លងថ្មីចំនួន១ពាន់៩១១ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៣៦ម៉ឺន៥ពាន់៧៩៩ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន១៣២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ពាន់៩១៥នាក់។
នៅក្នុងប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន១ពាន់៣១២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤ម៉ឺន១ពាន់៨ករណី។ ចំណែការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន៣៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៥នាក់។
ប្រទេសម៉ាឡេស៊ីមានការឆ្លងថ្មីចំនួន៨៤៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២ម៉ឺន៣ពាន់៨០៤ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២០៤នាក់។
នៅក្នុងប្រទេសសឹង្ហបុរីក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន១០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥ម៉ឺន៧ពាន់៩៥១ករណី។
ប្រទេសថៃមានការឆ្លងថ្មីចំនួន៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣ពាន់៧២៧ករណី។
ប្រទេសវៀតណាមមានការឆ្លងថ្មីចំនួន៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១ពាន់១៤៨ករណី។
ប្រទេសប្រុយមានការឆ្លងថ្មីចំនួន១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១៤៨ករណី។
ចំណែកប្រទេសដែលមិនរងការឆ្លងថ្មីគឺប្រទេសកម្ពុជា, និងប្រទេសឡាវ។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៨៧ម៉ឺន៥ពាន់៨០៥ករណី, និងការស្លាប់មាន២ម៉ឺន១ពាន់៣២៦នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ៤២លានករណី, និងការស្លាប់មានជាង១លាន១៤ម៉ឺននាក់។