​ថៃ​៖​ ​ថ្ងៃនេះ​ជា​កាលបរិច្ឆេត​ចុងក្រោយ​ដែល​បាតុករ​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ ​ប្រា​យុទ្ធ​ចុះចេញ

​ក្រុម​បាតុករ​ថៃ​បាន​បាន​ទុក​ពេល​៣​ថ្ងៃ​ឲ្យ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ចុះចេញ​ពី​តំណែង​ ​ហើយ​ថ្ងៃ​ទី​២​៤​ ​តុលា​ ​២​០​២​០​នេះ​ ​គឺជា​កាលបរិច្ឆេត​ចុងក្រោយ​ហើយ​។


​ក្រុម​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ ​ឬ​ ​Rat​sad​on ​បាន​ប្រមូលផ្តុំ​គ្នា​ ​នៅមុខ​ពន្ធ​នាគា​រ​ ​Bang​kok ​Rem​and​ ​ស្ថិត​ក្នុង​តំបន់​ ​Chat​uc​h​a​k ​តាំងពី​រសៀល​ថ្ងៃសុក្រ​ ​ទី​២​៣​ ​តុលា​ ​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះលែង​ក្រុម​មេដឹកនាំ​បាតុករ​ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ​និង​ឃុំឃាំង​ក្នុង​ពន្ធ​នាគា​រ​មួយ​នេះ​។​


​ក្រុម​បាតុករ​បាន​សន្យា​ថា​ ​នៅ​បន្ត​នៅ​ជួបជុំ​រហូតដល់​យប់​ ​ខណៈ​ដែល​របាំង​ដែក​ជាច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​លើ​ផ្លូវ​ ​បិទ​ចរាចរណ៍​ ​និង​អនុញ្ញាត​ឲ្យ​ចូល​តែ​ថ​យន្ត​ក្រុម​អ្នកចូលរួម​និង​ឡានពេទ្យ​។​

​ក្រុម​បាតុករ​ស្រែក​ទាមទារ​ឲ្យ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​នាយករដ្ឋមន្ត្រី​លាឈប់​ពី​តំណែង​ ​ហើយ​ដោះលែង​ជាបន្ទាន់​នូវ​ក្រុម​មេដឹកនាំ​បាតុករ​ ​រួម​មានឈ្មោះ​ ​A​non​ N​am​p​a​, ​P​anus​a​y​a​ “​Rung​” ​Sit​h​i​j​i​r​a​watt​an​ku​l​, ​Pan​upon​g​ “​Mike​ ​Ray​on​g​” C​h​a​d​no​k, ​Par​it​ “​P​e​n​g​u​in​” C​h​i​w​arak​, ​E​k​a​c​h​a​i​ ​H​on​g​k​an​g​wan​, Sur​an​at​ ​P​a​e​n​p​r​as​e​r​t​, ​So​m​y​o​t​ ​P​ruks​a​k​as​e​ms​uk ​និង​ ​Pat​i​p​h​an​ ​L​e​uc​h​a​ ​។​ ​នៅ​ទីតាំង​បាតុកម្ម​ ​ក៏​មានការ​ប្រ​គុំ​តន្ត្រី​ទៀត​ផង​ ​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​៕​ ​ប្រភព​ពី​ ​T​h​e​ ​Nation

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner