ឯកឧត្តម ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំបូកសរុប​លទ្ធផល​ការងារប្រចាំខែតុលា

អត្ថបទដោយ៖
ហេង វណ្ណា

ឯកឧត្តម ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅផែនការសកម្មភាព ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីជំរុញឱ្យចរន្តសកម្មភាពការងារផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមឱ្យកាន់តែមាន សកម្មភាពល្អប្រសើរឡើងមួយកម្រិតទៀត

នៅវិមាន៧មករា រាជធានីភ្នំពេញ នាថ្ងៃសៅរិ៍ ៨កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម បានអញ្ជើញដឹកនាំក្រុមការងារ ដោយមានការចូលរួមពី ឯកឧត្តម អនុប្រធានផ្នែក សមាជិកផ្នែក និងសមាជិក សមាជិកា ក្រុមជំនួយការ ចូលរួមសរុប ប្រមាណ ៨០រូប។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅផែនការសកម្មភាព ខែវិច្ឆិកា ឆ្នាំ២០២០ នេះត្រូវបានធ្វើឡើង ក្នុងគោលបំណង ជំរុញនិងពង្រឹងសកម្មភាពការងារ ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមឱ្យកាន់តែមាន សកម្មភាពល្អប្រសើរឡើងមួយកម្រិតទៀត។

កិច្ចប្រជុំដែលត្រូវបានចូលរួមពិភាក្សាយ៉ាងផុលផុសនេះ បានកំណត់នូវសូចនាករ ដើម្បីវាស់វែង ធានាសម្រេចឱ្យបានលទ្ធផលជាទីគាប់ប្រសើរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner