ក្រុមការងារយុវជនថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជាជួយឧបត្ថម្ភថវិកា

ក្រុមការងារយុវជនថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជានិងសប្បុរសជននានា បានបន្តចូលរួមឧបត្ថម្ភថវិកា អង្ករនិងទឹកសុទ្ធដល់សមាគមគ្រូពេទ្យយុវជនស្មគ្រ័ចិត្តសម្ដេចតេជោដើម្បីរួមចំណែកជួយដល់កងទ័ពជើងគោក​ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

ក្រុមការងារយុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា រួមមានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអឺរ៉ុប កាណាដា អូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ផ្នែកក្រសួង-ស្ថាប័ន ផ្នែកគ្រឹះ ស្ថានសិក្សានិងសប្បុរសជននានា។ការជួយឧបត្ថម្ភដោយក្រុមការងារយុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងកាលពីថ្ងៃទី២៤តុលាឆ្នាំ២០២០រួមមានថវិកា អង្ករ និងទឹកសុទ្ធ។ លោក ហ៊ុន ម៉ាណែត ដែលជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យយុវជនស្មគ្រ័ចិត្តសម្ដេចតេជោTYDA បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរស​ធម៌ និងការចូលរួមគាំទ្រចំពោះក្រុមការងារយុវជនថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជានិងសប្បុរសជនទាំងអស់ដែលបានចូលរួមឧបត្ថម្ភថវិកា អង្ករ និងទឹកសុទ្ធ ក្នុងការជួយដល់កងទ័ពដើម្បី សង្គ្រោះ ប្រជាជននៅក្នុងគ្រាដ៏លំបាកនេះ៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner