ដាល់អំបុកភូមិយើង

ផ្ទះកាហ្វេវប្បធម៌ នៅរាជធានីភ្នំពេញ បានរៀបចំពិធីដាល់អំបុក ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី២៩ ៣០ ៣១ តុលា ដល់ថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២០។ ពិធីដាល់អំបុកភូមិយើង ក៏មានស្លៀកពាក់បុរាណតាមសម័យកាលនីមួយៗ ដូចជាសម័យលង្វែក សម័យអង្គរ សំលៀកបំពាក់ល្ខោនខោល អប្សរា និងមានសម្តែងល្ខោនស្រមោលស្បែកតូចផងដែរ។

អ្នកស្រីព្រំ ម៉ាច ជាអ្នកខេត្តស្វាយរៀង បានអោយដឹងថា អ្នកស្រីចេះដាល់អំបុក តពីដូនតា មកម្លេះ។អ្នកស្រីប្រាប់ពីរបៀបដាល់អំបុកថា ដំបូងឡើយគឺត្រូវច្រូតស្រូវទុំ យកមកបែន រួចអុំអោយស្អាតអស់ដី បន្ទាប់មកយកទៅលីងអោយឆ្អិនបន្តិច ទើបយកមកបុកក្នុងត្បាល់ ឬហៅថាដាល់អំបុក គឺបុកអោយសំប៉ែត។   

លោកគ្រូសក្ខ័រា នាយកសាលាសិល្បៈហ្វូណន បានអោយដឹងថា ការរៀបចំពិធីដាល់អំបុកនេះឡើងដើម្បី បង្ហាញអោយយុវវ័យ និងក្មេងៗជំនាន់ក្រោយបានឃើញ ពីរបៀបដាល់អំបុកខ្មែរ និងអាចស្លៀកពាក់បុរាណខ្មែរ តាមសម័យកាលនីមួយៗ។  សាលាសិល្បៈហ្វូណន តែងតែបង្កើតព្រឹត្តិការណ៍បុរាណនានា ដើម្បីផ្សព្វផ្សាយអំពីកេរ្តិ៍មរតកដូនតាខ្មែរយើង ដូចជាការស្លៀកពាក់បុរាណ ការបង្ហាត់បង្រៀនផ្នែកតន្ត្រីបុរាណ បង្ហាត់ផ្នែកល្ខោនខោល របាំបុរាណ ជាដើម។

លោកគ្រូសំណូមពរអោយបងប្អូនទាំងអស់ ពិសេសយុវជនជំនាន់ក្រោយ ងាកមកគាំទ្រ លើកស្ទួយ សិក្សាស្វែងយល់ អ្វីដែលជាវប្បធម៌ខ្មែរអោយបានច្បាស់ ដូចជាសិល្បៈបុរាណ ការស្លៀកពាក់គ្រប់សម័យកាល របៀបរស់នៅ ជាដើម។

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner