ក្រុមការងាររបស់ក្រអភិវឌ្ឈន៍ជនបទ ចុះត្រួត ពិនិត្យមើលផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ
ឯកឧត្តម យឹម ជុង អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឈន៍ជនបទ អមដំណើដោយនាយកដ្ឋានបច្ចេកទេស នឹងមានការចូលរួមដោយលោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឈន៍ជនបទខេត្តព្រះវិហារ បានចុះពិនិត្យ មើលផ្លូវចំនួន៣ខ្សែ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលទទួលរងនូវការខូចខាតយ៉ាងធ្ងន់ ធ្ងរដោយសាជំនន់ទឹកភ្លៀងជន់លិចកន្លងមក ។
* ខ្សែទី១នៅក្នុងស្រុកជ័យសែន តភ្ជាប់ពីផ្លូវជាតិលេខ៩៥ទៅភូមិពើក ភូមិធ្មៀ មានប្រវែងជាង៤៣គីឡូម៉ែត្រ ខូចខាតប្រវែង១២០០មែត្រ ហូច្រោះជើងតេ៨៧០មែត្រ នឹងដាច់តួផ្លូវប្រវែង៣០មែត្រ ។
* ខ្សែទី២ ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦២ ត្រង់ចំនុចភូមិស្វាយប៉ាត ចូលទៅកាន់ស្រុកសង្គមថ្មី គិតចាប់ពីស្រុកសង្គមថ្មីទៅតាសែង នឹងភូមិពាមអាទិត្យ មានប្រវែងជាង១៤គីឡូមែត្រ ខូចខាតផ្លូវចំនួន៨០០មែត្រ ហូរច្រោះជើងតេ៧០០មែត្រ នឹងហូចដាច់តួផ្លូវប្រវែង100មែត្រ នៅពេលនេះត្រូវបានជួសជុលចាក់ដីបំពេញដើម្បីសម្រួលអោយការធ្វើចរាចរបណ្តោះអាសន្នលើងវិញ ។
* ខ្សែទី៣ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំរំដោះស្រែ ស្រុកជាំក្សាន មានប្រវែងជិត10គីឡូមែត្រ បានហូរដាច់ផ្លូវចំនួន15កន្លែងសរុបប្រវែង1500មែត្រខូចខាតលូចំនួន2កន្លែងផងដែរ ។
ឯកឧត្តម យឹម ជុង បានអោយដឹងដឹងថា ដើម្បីទប់ទល់ការបាក់បែក នឹងការហូច្រោះដោយសាទឹកជំនន់ ក្រុមការងារបច្ចេកទេសត្រូវស្ថាបនាបន្ថែមនូវលូប្រអប់ចំនួន5កន្លែង លូមូលចំនួន៥កន្លែង នឹងជួសជុល តួផ្លូវដែលទឹកហូដាច់ចំនួន១៥កន្លែង មានប្រវែងសរុប១៥០០មែត្រ ឯកឧត្តម បានបន្តអោយដឹងថា ដើម្បីសម្រួលអោយការធ្វើចរាចរលើងវិញ ពិសេសការដឹកជញ្ជូន របស់ប្រជាពលរដ្ឋក្រុមការងាររបស់ក្រសួង នឹងមន្ទីរសាមី ត្រូវប្រញ៉ាប់រៀបចំធ្វើសកម្មភាពជួសជុលលើងវិញត្រង់ចំនុច ខូចខាតនឹងសឹក្សាបន្ថែម លើចំនុចខ្វះខាត ដើម្បីអោយផ្លូវមានគុណភាពជាប់បានយូអង្វែង ក្រុមការងារយល់ឃើញថា គួស្ថាបនាសំណង់រំដោះទឹកមួយចំនួនបន្ថែមទៀតដូចជា ស្ពាន១កន្លែង មានប្រវែង១៨មែត្រ នឹងលូប្រអប់ចំនួន២កន្លែងបន្ថែមទៀត ដើម្បីជួយអោយផ្លូវទឹកហូបានលឿន បញ្ចៀស បានការជន់លិចមកលើផ្លូវផងដែរ ៕