រដ្ឋ​ម​ន្រ្តី​អង់គ្លេស​ព្រមាន​ថា​ ​អង់គ្លេស​អាច​នឹង​ត្រូវ​អូស​បន្លាយពេល​បិទ​ខ្ទប់​ប្រទេស​បន្ថែម​ទៀត​ ​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19

​អង់គ្លេស​៖​ ​សមាជិក​គណៈរដ្ឋ​ម​ន្រ្តី​ជាន់ខ្ពស់​មួយ​រូប​របស់​អង់គ្លេស​ ​នៅ​ថ្ងៃអាទិត្យ​នេះ​និយាយ​ថា​ ​ការ​បិទ​ខ្ទប់​ប្រទេស​រយៈពេល​មួយ​ខែ​នៅ​ចក្រភពអង់គ្លេស​ ​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​លោកនាយក​រដ្ឋ​ម​ន្រ្តី ​បូរី​ស​ ​ចន​សុ​ន​ ​កាលពី​ចុង​ស​ប្តាហ៍​មុននេះ​ ​អាច​នឹង​ត្រូវ​អូស​បន្លាយពេល​បន្ថែម​ទៀត​ ​ខណៈ​អង់គ្លេស​កំពុង​ជួប​រលក​ទី​២​នៃ​ការ​ចម្លង​ជម្ងឺ​ ​Co​v​i​d​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​បន្ទាប់ពី​ការ​ប្រឆាំង​នឹង​ការ​បិទ​ខ្ទប់​ប្រទេស​ជាថ្មី​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមក​នេះ​ ​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​ទើប​តែ​បាន​ប្រកាស​កាលពី​ថ្ងៃសៅរ៍​ស​ប្តាហ៍​មុន​ថា​ ​ការ​រឹតត្បិត​ថ្មី​នៅ​ទូទាំង​ប្រទេស​អង់គ្លេស​ ​នឹង​ចាប់ផ្តើម​អនុវត្ត​ ​គិត​ចាប់ពី​ពាក់​កណ្តាលអធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​ ​ហើយ​បន្ត​រហូតដល់​ថ្ងៃ​ទី​០​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ខាងមុខ​ ​។​


​ការ​សម្រេច​ដាក់​ចេញ​វិធានការ​បិទ​ប្រទេស​ជាថ្មី​ម្តងទៀត​បែប​នេះ​ ​ធ្វើឡើង​ស្រប​ពេល​ដែល​ចំនួន​ករណី​ឆ្លង​សរុប​នៃ​ ​CO​V​I​D​-19 ​នៅ​ទូទាំង​អង់គ្លេស​ ​បាន​កើន​លើស​ពី​១​លាន​នាក់​ ​។​ ​ដោយឡែក​ ​ដើម្បីឲ្យ​អ្វីៗ​វិល​ទៅ​រក​សភាព​ដូចដើម​វិញ​ ​ប្រទេស​ជាច្រើន​ដូចជា​អង់គ្លេស​ ​ចិន​ រុស្ស៉ី ​និង​សហរដ្ឋអាមេរិក​ ​កំពុងតែ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ឲ្យបាន​ជោគជ័យ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner