​ថៃ​បិទ​វេ​ប​សាយ​អាសអាភាស​ ​P​orn​hub​ ​និង​១​៩​០​វេ​ប​សាយ​ផ្សេងទៀត​ ​តែ​រង​ការរិះគន់

​រាជរដ្ឋាភិបាល​ថៃ​បាន​អះអាង​ ​នៅ​ថ្ងៃនេះ​ថា​ ​ខ្លួន​បាន​បិទ​គេហទំព័រ​អាកាស​អាភាស​ ​P​orn​hub​ ​និង​គេហទំព័រ​១​៩​០​ផ្សេងទៀត​ដែល​បង្ហាញ​ពី​រូបភាព​អាសអាភាស​ ​នាំឲ្យ​កើតមាន​កំហឹង​តាម​អន​ឡា​ញ​ ​ចំពោះ​បំរាម​នេះ​ ​ហើយ​ទទូច​តវ៉ា​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​នេះ​។​


​រដ្ឋមន្ត្រី​ឌី​ជី​ថល​របស់​ថៃ​ ​Put​tip​on​g​ ​Pun​n​a​k​ant​a​ ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ ​នៅ​ថ្ងៃ​ទី​៣​ ​វិច្ឆិកា​ ​នេះ​ថា​ ​ការ​បិទ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​រឹត​បន្តឹង​ចំពោះ​ច្រក​ចូល​ទៅ​ក្នុង​ប្លុក​រឿង​អាសអាភាស​ ​និង​គេហទំព័រ​ល្បែង​នានា​ ​ដោយ​អះអាង​ថា​ ​គេហទំព័រ​ទាំងនេះ​ខុសច្បាប់​ ​ផ្អែក​តាមច្បាប់​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ប្រទេស​។​


​ប៉ុន្តែ​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​ជាច្រើន​បាន​រិះគន់​ចំពោះ​ការ​បិទ​នេះ​ ​ដោយ​ពួកគេ​ថា​ ​គេហទំព័រ​ ​P​orn​hub​ ​នេះ​គឺ​ស្ថិត​ក្នុងចំណោម​ ​Top​ 20 ​ដែល​ជា​ឧស្សាហកម្មរឿង​សិច​ទទួលស្គាល់​ក​ម្រិ​ត​ពិភពលោក​។​ ​ក្រុមសកម្ម​ជន​ ​ហៅ​ខ្លួនឯង​ថា​ ​បាន​សរសេរ​ទាមទារ​ថា​ ​«​ពួកយើង​ចង់បាន​ ​P​orn​hub​ ​មកវិញ​ ​ប្រជាជន​មាន​ជម្រើស​របស់​ខ្លួន​»​ ​ហើយ​ក្រុម​មួយទៀត​សរសេរ​ថា​ ​«​សង្គ្រោះ​ ​P​orn​hub​ ​មកវិញ​ ​ឬ​ #​Save​P​orn​hub​ ​»​ ​ដោយ​ថែមទាំង​ប្រកាស​ធ្វើបាតុកម្ម​ ​នៅ​ថ្ងៃនេះ​ទៀត​ផង​៕​ ​ប្រភព​ពី​ CN​A

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner