ក្រុម Bayern Munich បន្តឈ្នះ៣ប្រកូតជាប់គ្នា នៅ Champions League Group A

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុមការពារតំណែងជើង​ឯកអាល្លឺម៉ង Bayern Munich ទទួលបាន៣ពិន្ទុបន្ថែម បន្ទាប់ពីយកឈ្នះ Salzburg​ ក្នុងលទ្ធផល ៦ទល់នឹង២ នៃការប្រកួតពានរង្វាន់ Champions League Group A នាយប់​ថ្ងៃទី៣ ខែវិច្ឆិកា ។ ចាប់ផ្តើមការប្រកួតត្រឹមនាទី៤ Mergim Berisha បានទាត់បាល់បញ្ចូលទីជួយ Salzburg​ បើកការនាំមុខ១គ្រាប់មុន ប៉ុន្តែ​នាទី២១ Bayern Munich មានឱកាសទាត់បាល់​១១ម៉ែត្រ ធ្វើសម្រេចដោយកីឡាករ Robert Lewandowski ត្រឹមនាទី ៤៤ Rasmus Kristensen រកបានគ្រាប់ទី២ ជួយ Bayern Munich បើកការនាំមុខ ២ទល់១ នៅវគ្គទី១​ ។ ឈានចូលវគ្គទី២ Masaya Okugawa រកបានគ្រាប់បាល់ទី២ នៅនាទី៦៦ ជួយ Salzburg​ តាមបានស្មើវិញ លុះដល់នាទី៧៩ Jerome Boateng រកបានគ្រាប់ទី៣ Leroy Sane រកបានគ្រាប់បាល់ទី៤​ Robert Lewandowski រកបានគ្រាប់បាល់ទី៥ និង Lucas Hernandez បន្ថែមគ្រាប់បាល់ទី៦ ចប់ការប្រកួតពេញម៉ោង៩០នាទី ក្រុម Bayern Munich យកឈ្នះ Salzburg ​​ក្នុងលទ្ធផល ៦ទល់នឹង២ ។

Soccer Football – Champions League – Group A – FC Red Bull Salzburg v Bayern Munich – Red Bull Arena Salzburg, Salzburg, Austria – November 3, 2020 Bayern Munich’s Joshua Kimmich celebrates after the match REUTERS/Andreas Gebert

ជ័យជំនះកាលពីយប់មិញបានធ្វើអោយ ក្រុមជើង​ឯកអាល្លឺម៉ង ស្ថិតនៅកំពូលតារាង ឆ្លងកាត់៣ប្រកួត ឈ្នះទាំង៣ មាន៩ពិន្ទុ ។គួរបញ្ជាក់ថា ប្រកួតក្រោយ Bayern Munich បើកទ្វារកីឡដ្ឋានទទួលក្រុមភ្ញៀវ Salzburg​​ នៃជំនួបជើងទី២ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner