អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៤ល្វែងទាំងស្រុង ក្នុងខណ្ឌចំការមន

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែងត្រូវបានអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អេីកផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ ភ្លាមៗ កាលពីវេលាម៉ោង១២និង២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី១០ ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចផ្លូវ៤៣០ កែងនិងផ្លូវ៤៩២ ខាងត្បូងរង្វង់មូលផ្សារដើមថ្កូវប្រមាណ១០០ម៉ែត្រ ស្ថិតក្នុងភូមិ១ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ផ្ទះខាងលេីមានចំនួន៤ល្វែងក្រោមថ្មឈើលើជាប់ៗគ្នា ដោយផ្ទះទី១និងទី២មានលក់បាយម្ហូបការហ្វេពេលព្រឹក និងផ្ទះទី៣មានលក់ចាបហួយ ផ្ទះទី៤មានលក់នំកង ត្រូវរងគ្រោះអគ្គិភ័យឆាបឆេះអស់ទាំងស្រុង។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍ខាងលេីនេះរថយន្តពន្លត់អគ្គិភ័យមកចំនួន២១គ្រឿង និងប្រេីប្រាស់អស់ចំនួន១៧គ្រឿង អគ្គិភ័យក៏រលត់ទាំងស្រុងតែម្តង ។ ចំពោះមូលហេតុ ជំហ៊ានដំបូងសមត្ថកិច្ចសន្និដ្ឋានមកពីឆ្លងចរន្តអគ្គិសនី៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner