នាយករដ្ឋមន្ត្រី​អង់គ្លេស​ធ្វើ​ច​ត្តាឡី​ស័ក​ ​បន្ទាប់ពី​បាន​ប៉ះពាល់​ជាមួយ​សមាជិកសភា​ម្នាក់​ដែល​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19

អង់គ្លេស​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​កំពុង​ធ្វើ​ច​ត្តាឡី​ស័ក​ដោយខ្លួនឯង​ ​ក្រោយ​ត្រូវ​បាន​មន្ត្រី​ប្រាប់​ថា​ ​លោក​បាន​ទាក់ទង​ជាមួយ​អ្នក​ដែល​ ​ធ្វើ​តេ​ស្ត​វិជ្ជមាន​ជម្ងឺ​ ​CO​V​I​D​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​សេចក្តីថ្លែង​ការណ៍​របស់​ការិយាល័យ​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​បញ្ជាក់​ថា​ ​លោក​ ​ចន​សុ​ន​ ​ត្រូវ​បាន​ណែនាំ​ឱ្យ​ធ្វើ​ច​ត្តាឡី​ស័ក​ដោយក្រុម​ការងារ​ធ្វើ​តេ​ស្ត​ ​និង​តាមដាន​របស់​ទីភ្នាក់ងារ​សុខភាព​ជាតិ​ (N​H​S) ​បន្ទាប់ពី​ចូលរួម​កិច្ចប្រជុំ​រយៈពេល​៣​៥​នាទី​ជាមួយ​សមាជិកសភា​មួយ​ក្រុម​តូច​នៅ​វិមាន​រដ្ឋាភិបាល​ (​Down​in​g​ ​Street​) ​កាល​ពីព្រឹក​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ ​។​


​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​នឹង​ធ្វើតាមច្បាប់​ ​និង​កំពុង​បង្ខាំង​ខ្លួនឯង​នៅ​ដាច់ដោយឡែក​ពី​គេ​ ​ហើយ​លោក​ ​ចន​សុ​ន​ ​នឹង​បន្ត​ធ្វើការ​ពី​លំនៅ​ដ្ឋា​ន​នៅ​វិមាន​រដ្ឋាភិបាល​ ​រួម​ទាំង​ការ​​​ដឹកនាំ​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ចំពោះ​ជំងឺរាតត្បាត​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner