លោក ឌី រ័ត្នខេមរុណ ដឹកនាំកម្លាំង សណ្តាប់ធ្នាប់ខណ្ឌ បាញ់លាងសំអាតផ្លូវ ទាំងសងខាងតាមបណ្តោយផ្លូវជាតិលេខ២

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកំលាំង សណ្តាប់ធ្នាប់ខណ្ឌ បាញ់លាង សំអាតផ្លូវ ទាំងសងខាង តាមបណ្តោយផ្លូវជាតិលេខ២ ចាប់ពីចំណុចស្តុបវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ សង្កាត់ចាក់អង្រែក្រោម ដល់ចំណុចស្ពានអាកាសក្បាលថ្នល់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយប្រើបា្រស់ឡានដឹកទឹកសាលាខណ្ឌមានជ័យ អស់ចំនួន ៥០ ឡានទឹក នាព្រឹកថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។

ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានសំណូមពរឲ្យក្រុមហ៊ុន រថយន្តដឹកដីទាំងអស់ ដែលកំពង់ចរាចរលើបណបណ្តោយផ្លូវជាតិលេខ២ ចូលរួមអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោកអោយបានត្រឹមត្រូវពេលរថយន្ត ដឹកដី ឬ ដឹកខ្សាច់ មុនពេលដឹកចេញពីការដ្ឋានត្រូវលាងកង់រថយន្តអោយបានស្អាត ត្រូវគ្របតង់អោយបានត្រឹមត្រូវ ជៀសវាងកុំអោយមានការហូរទឹកប្រឡាក់ផ្លូវដែលធ្វើអោយ ខូចសណ្តាប់ធ្នាប់ ហើយប៉ះពាល់ដល់អ្នកធ្វើដំណើរលើដងផ្លូវ។ ម្យ៉ាងវិញទៀតស្នើសុំកុំឲ្យដឹកលើសទម្ងន់ អាចកើតជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏បណ្តាលឲ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុងថែមទៀតផងដែរ ។

ជាចុងក្រោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានធ្វើការណែនាំដល់ក្រុមហ៊ុន រថយន្តដឹកដី ដឹកខ្សាច់ទាំងអស់ក្នុងមូលខណ្ឌមានជ័យ ធ្វើកិច្ចសន្យា ចូលរួមសហការជាមួយអាជ្ញាធរ រាល់ការខូចខាតផ្លូវ ឬសម្បត្តិរដ្ឋផ្សេងៗ ទទួលរ៉ាប់រងទាំងអស់ ប្រសិនបើមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរទេ ក្រុមហ៊ុននឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ៕ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner