បាត់មុខមួយរយៈ នៅពេលសម្រាលកូន អ្នកនាង ឱក សុគន្ធកញ្ញា បង្ហោះសារមួយ យ៉ាងក្រៀមក្រំ
បន្ទាប់ពីបាត់មុខមួយរយៈ របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក្នុងអំឡុងពេល អ្នកនាងមានផ្ទៃពោះ អ្នកនាង បានបង្ហោះសារមួយ នៅលើទំព័រ Facebook ផ្លូវការរបស់អ្នកនាង ថា “ព្រោះតែរឹងមាំពេក ទើបគេមិនខ្វល់ពីសុខទុក្ខយើង មិនឃើញសូម្បីតែទឹកភ្នែកយើង 😭 យំម្ដងហើយ ឥឡូវសុំយំម្ដងទៀត ឲ្យគេឃើញ 🤪 រូបភាពក្នុងបទ សុំយំម្ដង ចេញឆាប់ៗនេះ” ។ នេះគឺជាសារមួយ ដែលអ្នកនាងចង់ប្រាប់ទៅអ្នកគាំទ្រថា MV បទថ្មីរបស់អ្នកនាង ចេញក្នុងពេលឆាប់ៗនេះ។
កុំភ្លេចតាមដានទាំងអស់គ្នា ថាតើ MV បទ “សុំយំម្ដង” របស់អ្នកនាង ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រយ៉ាងណា៕




ប្រភពមកពី ទំព័រ Facebook Aok Sokunkanha – ឱក សុគន្ធកញ្ញា