រថយន្ត សុិនទ្រី បុកចំពីចហៀង រថយន្តស៊េរី ទំនេីបLand Cruiser
អត្ថបទដោយ៖
ហេង វណ្ណា
ភ្នំពេញ ៖ រថយន្តស៊េរីទំនេីបLand Cruiser មួយគ្រឿង ខណៈធ្វេីដំណេីរដល់ផ្លូវបំបែកជាបួន ក៏ត្រូវបានរថយន្តសុិនទ្រី បុកចំគូទពីចហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវ១៩៩ កែងផ្លូវ៣៨៨ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងរថយន្តស៊េរីទំនេីបLand Cruiser ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AV-5500 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣៨៨ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនល្មម ខណៈមកដល់ផ្លូវបំបែកជាបួនបានឆ្លងផ្លូវពាក់កណ្ដាល ក៏ត្រូវរថយន្តសុិនទ្រី ពណ៌លឿង គ្មានស្លាកលេខ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ១៩៩ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន បានបុករថយន្ត Land Cruiser ចំពីចហៀងគូទវិញជិតមួយជុំបណ្ដាលឲ្យរងការខូចខាកាងនិងស្ទុបយ៉ាងដំណំ តែក៏សំណាងល្អមិនធ្វេីឲ្យមនុស្សណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។
ក្រោយកេីតហេតុភ្លាមៗ តៃកុងរថយន្តសុិនទ្រី និងកម្មករប្រមូលសម្រាម បាននាំគ្នាគេចខ្លួនបាត់អស់ដោយ បន្សល់ទុក រថយន្តនៅកន្លែងកេីតហេតុ តែមួយសន្ទុះក្រោយមកក៏មានដំណាងរថយន្តសុិនទ្រីចុះមកដោះស្រាយ និងអះអាងថា ព្រមយករថយន្ត Land Cruiser ទៅជួសជុលឲ្យស្អាតដូចដេីមជូនដល់ជនរងគ្រោះវិញ ដេីម្បីបញ្ចប់រឿង ៕ ដោយ ៖ ជីម ភារ៉ា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។