និស្សិតកម្ពុជាទាំង ១២៨នាក់ បញ្ចប់ការសិក្សានៅប្រ​ទេសអ៊ីស្រាអែល នឹងមកដល់កម្ពុជានៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា

ភ្នំពេញ៖ និស្សិតកម្ពុជាទាំង ១២៨ នាក់ ដែលបានបញ្ចប់ការសិក្សាខាងជំនាញកសិកម្មនៅប្រទេសអុីស្រាអែល ហើយពិបាកធ្វើដំណើរត្រឡប់មកមាតុភូមិវិញ ដោយសារការរីករាលដាលជម្ងឺCovid19 នឹងធ្វើដំណើរមកដល់កម្ពុជាវិញ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងៈ ៦ៈ០០ព្រឹក តាមជើងយន្តហោត្រង់ពីអ៊ីស្រាអែលមកកម្ពុជា។

          នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងៈ ១០ៈ៤៥យប់ ជើងយន្តហោះដដែលនេះ នឹងដឹកជញ្ជូននិស្សិតកម្ពុជាខាងជំនាញកសិកម្មចំនួន ២៥០ នាក់ផ្សេងទៀត ត្រលប់ទៅបន្តការសិក្សានៅប្រទេសអុីស្រាអែល វិញ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner