នាយឧត្តមសេនីយ៍ប៉ែន វិបុល អញ្ជើញប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្កិជូនមន្ត្រីនគរបាលជាតិនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

កណ្តាល: នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិជូនមន្ត្រីនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ។
ពីធីនេះដែរក៏មានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ ប្រតិភូអម នៃនាយកដ្ឋានបុគ្គលិក ,លោកព្រះរាជអាជ្ញាអមសាលសដំបូងខេត្ត ,លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ,លោកមេបញ្ជាការសឹករងខេត្ត ,តំណាងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ,លោកនាយការិយាល័យជំនាញ ,លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ,លោកនាយប៉ុស្តិ៍ច្រកទ្វារជ្រៃធំ ,លោកអធិការនគរបាលក្រុង/ស្រុកទាំង១១ និងមន្ត្រីជ័យលាភីជាច្រើនរូបទៀត។
 តាមរបាយការណ៍ស្វាគមន៍របស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា មន្ត្រីជ័យលាភី ដែលត្រូវបានផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិនៅថ្ងៃនេះរួមមាន៖ ថ្នាក់ឧត្តមសេនីយ៍ត្រី១៧រូប ក្នុងនោះមានខេត្តកណ្តាល០៤រូប ,ក្រចេះ០៣រូប ,កំពង់ស្ពឺ០២រូប ,ព្រះវិហារ០៣រូប ,តាកែវ០១រូប ,កោះកុង០១រូប ,ព្រៃវែង០២រូប និងខេត្តកែប០១រូប ។ ថ្នាក់វសេនីយ៍ឯក៣៣រូប ក្នុងនោះខេត្តកណ្តាល១០រូប ,កំពង់ស្ពឺ០២រូប ,តាកែវ០២រូប ,កោះកុង០១រូប ,ព្រៃវែង០៥រូប និងខេត្តកែប១០រូប ។ ថ្នាក់វរសេនីយ៍ទោ៧១រូប ,ថ្នាក់វរសេនីយ៍ត្រី១៣៤រូប ថ្នាក់អនុសេនីយ៍ឯក០៣រូប និងប្រកាសតែងតាំងមុខតំណែង ថ្នាក់ស្នងការរង០៦រូប ,នាយការិយាល័យ០២រូប ,នាយររងការិយាល័យ២២រូប ,អធិការរង៣០រូប និងថ្នាក់មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ចំនួន០២រូប។
 បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ឈឿន កក្កដា អនុប្រធាននាយកដ្ឋានបុគ្គលិក ឡើងអានព្រះរាជក្រិត្យ អនុក្រិត្យ និងប្រកាសរបស់ក្រសួងមហាផ្ទៃរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក និងលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការ បានអញ្ជើញប្រគល់ ព្រះរាជក្រិត្យ អនុក្រិត្យ ប្រកាស និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីជ័យលាភី ។ បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី សោម សីហាក់ ដែលទើបឡើងកាន់តំណែងជាស្នងការរងនគរបាលខេត្តកណ្តាល ឡើងចាប់អារម្មណ៍ និងការសន្យានៅក្នុងអង្គពិធី ។
 ក្រោយពីឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល មានមតិសំណេះសំណាល និងសាកសួរសុខទុក្ខដល់កងកម្លាំងក្នុងអង្គពីធីរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបានផ្តាំផ្ញើរដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបានរួមគ្នាខិតខំបំពេញការងារ ភារកិច្ចតាមជំនាញរៀងៗខ្លួន ពិសេសត្រូវខិតខំបម្រើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង ក៏បានធ្វើការកោតសរសើរដល់នគរបាលខេត្តកណ្តាលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ដែលបានខិតខំរក្សាសន្តិសុខ និងបម្រើបងប្អូនប្រជាពលរដ្ឋទទួលបានជោគជ័យនាពេលកន្លងមក៕ ឆ ដា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner