ឧត្តមសេនីយ៍ត្រី នៃ និយម អញ្ជើញពិនិត្យមើលតំណើរការសាងសង់អាគារស្នាក់នៅ ផ្ទះបាយ បន្ទប់ របស់កងទ័ព ជាអំណោយដ៏ថ្លៃថ្លារបស់មេបញ្ជាការកងទ័ពជើងគោក

ខេត្តកណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី​ នៃ និយម មេបញ្ជាការ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នេះ បានញ្ជើញដឹកនាំមេបញ្ជាការរង នាយសេនាធិការ នាយទាហាន នាយទាហានរង ពលទាហាន  នៃតំបន់ប្រតិបត្តិការ​សឹករង​កណ្តាល ចុះពិនិត្យមើលដំណើរការកសាង អាគារស្នាក់នៅ ផ្ទះបាយ បន្ទប់ទឹក របស់កងទ័ព ដែលជា​អំណោយ​ដ៏ថ្លៃថ្លា របស់​​ឯកឧត្ត​ម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង​ទ័ព​ជើង​គោក ផ្តល់ជូនដល់ទីបញ្ជាការ ។  

នៅក្នុងឱកាសនេះ ឯកឧត្ដម មេបញ្ជាការ បានជំរុញឱ្យក្រុម​វិស្វករបច្ចេក​ទេសសាងសង់អគារនេះ ត្រូវគោរព​​ទៅតាម​បទ​ដ្ឋា​ន​បច្ចេកទេសប្លង់មេដែលបានឯកភាព សមស្របទៅតាមស្តង់​បានកំណត់ របស់​ឯកឧត្តម មេបញ្ជាការ​កងទ័ព​ជើងគោក។ ឯកឧត្តម បានជម្រុញ និងក្រើនរំលឹកទៅដល់ ក្រុមវិស្វករសាងសង់ ត្រូវគិតគូរពីសុវត្តិភាពខ្ពស់បំផុត ដល់​ក្រុម​ជាងសាងសង់ សំណង់អាគារ ក្នុង​ពេលសាង​សង់ មិនត្រូវឱ្យមានបញ្ហាកើតឡើងជាយថាហេតុណាមួយឡើយ។

បន្ទាប់មក ឯកឧត្តម មេបញ្ជាការ បាន​អញ្ជើញ​សំណេះសំណាល និងចែកអំណោយ ដល់ក្រុមវិស្វករសាងសង់ ក្រុមជាង ជាបុគ្គលិក កម្មករ ដែល​ទទួល​បា​ន​ម៉ៅការសាងសង់ និងស្នាក់នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ។ ក្នុងឱកាសនេះ ឯកឧត្តម មេបញ្ជាការ បានជំរុញឱ្យក្រុមវិស្វករ រួមនិងបុគ្គលិកកម្មករ ត្រូវយកចិត្តទុកដាក់ខ្ពស់​ចំពោះការ​ហូបចុកស្នាក់ គឺត្រូវមាន​អនាម័យស្អាតជានិច្ច។ ជាមួយនិងស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩ ដែលប្រមុខ​ដឹកនាំ​សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាក្រសួងសុខាភិបាល បានបញ្ចាក់ថា រហូតទល់និងពេលនេះ កម្ពុជា បាននិងកំពុង ធ្វើយុទ្ធនាការយ៉ាងម៉ឺងម៉ាត់ទៅលើ «​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា» ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បាន​​អំពាវនាវ ​អនុវត្ត​តាម​វិធាន​ការ​របស់​ក្រសួងសុខាភិបាល ក្នុង​ការ​ថែរក្សា អនាម័យ លាង​សំអាត​ដៃ ឲ្យ​បាន​ស្អាត​ជា​ប្រចាំ​ ដោយ​សាប៊ូ ឬ អាល់កុល​ ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹម​ត្រូវ​ គ្រប់​ពេល​វេលា​ នៅ​ពេល​ធ្វើ​ដំណើរ​ចេញទៅ​ក្រៅ​ផ្ទះ​ ទីសាធារណៈ​ ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម។

គួរបញ្ជាក់ថា អំណោយដែល ឯកឧត្តម ឧត្តមសេនីយ៍ត្រី​ នៃ និយម មេបញ្ជាការ រួមជាមួយនិងមេបញ្ជាការរង នាយ​សេនាធិការ នៃតំបន់ប្រតិបត្តិការសឹករងកណ្តាលបានចែកជូននាពេលនេះរួមមាន មី ចំនួន ៣៥កេស និង ត្រីខ ២យួរ ចែកជូនដល់បុគ្គលិក កម្មករ កម្មាការនី ដែលកំពុងស្នាក់នៅសាងសង់អាគារនេះផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner