សែលកាតដាក់ឱ្យដំណើរការគំរោងទិន្នន័យសម្រាប់អ្នកលេងហ្គេមទូរស័ព្ទប្រភេទPlayGame Unlimited

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖បន្ទាប់ពីការរៀបចំនិងអភិវឌ្ឍផលិតផលគំរោងរបស់ខ្លួនអស់រយៈពេលជាច្រើនខែមកនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២០ នេះក្រុមហ៊ុនសែលកាត បានបង្ហាញជូននូវ PlayGame Unlimited ដែលជាគំរោងទិន្នន័យថ្មី បង្កើតឡើងជាពិសេសសម្រាប់បណ្តាអ្នកលេងហ្គេមប្រភេទទូរស័ព្ទដៃ ដែលកំពុងរីកដុះដាលគួរឱ្យកត់សម្គាល់បំផុតនាពេលបច្ចុប្បន្ននេះ។

ក្រៅពីអត្ថប្រយោជន៍ដ៏សម្បូរបែបទាក់ទិននឹងហ្គេមសេវាកម្មនេះក៏នឹងបម្រើការកម្សាន្តជូនដល់អ្នកលេងហ្គេមគ្រប់រូបទាំងអស់ ដោយមិនមានការកំណត់អាយុ ទីតាំង ឬប្រភេទស៊ីមកាតដែលពួកគេប្រើប្រាស់ទេ។

គួរបញ្ជាក់ថាការបង្ហាញគម្រោងពិសេសនេះត្រូវបានធ្វើឡើង បន្ទាប់ពីសែលកាតបានដាក់ឱ្យដំណើរការកម្មវិធី PlayGame ដែលជា virtual game platform ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា នាដើមឆ្នាំ ២០២០ នេះ។

បច្ចុប្បន្ននេះ PlayGame កំពុងបម្រើការកម្សាន្តដល់អ្នកលេងហ្គេមរាប់ពាន់នាក់ ដែលពួកគេអាចប្រកួតប្រជែងជាមួយមិត្តភក្តិ មានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់សម្រាប់ការជាប់ចំណាត់ថ្នាក់ និងអាចតាមដានមើលព័ត៌មាននិងវីដេអូថ្មីៗពីអ្នកបង្កើតមាតិការល្បីៗផងដែរ។

លក្ខណៈពិសេសនៃគម្រោងនេះ គឺការផ្តល់ជូននូវលទ្ធភាពដល់អ្នកលេងហ្គេមក្នុងការបង្កើត និងផ្តល់កាដូជាប័ណ្ណបញ្ចុះតម្លៃអេឡិចត្រូនិចពិសេសពីម៉ាកល្បីៗនៅលើពិភពលោក ដែលមិនទាន់មានផ្តល់ជូននៅក្នុងប្រទេសកម្ពុជាដូចជា Steam, Play Station, XBOX, Nintendo, Apple, Google Play, Spotify, Netflix , and Amazon ជាដើម។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានបញ្ជាក់ថា PlayGame Unlimited ត្រូវបានរៀបចំបង្កើតឡើង ដោយផ្តោតយកចិត្តទុកដាក់ទៅលើបែបបទ និងតម្រូវការរបស់អ្នកលេងហ្គេមជាពិសេសតែម្តង។

https://youtu.be/VGsUFVk4E_8

លោកថា“យើងបានបង្កើត PlayGame Unlimited ឱ្យក្លាយជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីនិងថ្នាល ដែលរៀបចំឡើងដើម្បីគាំទ្រ និងអភិវឌ្ឍសហគមន៍អ្នកលេងហ្គេម។ យ៉ាងណាមិញ គោលបំណងធំបំផុតរបស់យើង គឺការចូលរួមជួយលើកកម្ពស់ដល់កីឡាករហ្គេមនៅក្នុងស្រុក ការអភិវឌ្ឍកីឡាករអេឡិចត្រូនិចសម្រាប់ថ្ងៃអនាគត និងការផ្តល់ឱកាសដល់កីឡាករយើងឱ្យអាចចូលរួមកម្មវិធីប្រកួតលំដាប់ថ្នាក់ពិភពលោក ក៏ដូចជាការចូលរួមនៅក្នុងកម្មវិធីប្រកួតធំៗផ្សេងទៀតជាដើម”៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner