នាយករដ្ឋន្ត្រីទីម័រឡេស្តផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោហ៊ុនសែន ដែលបានឧបត្ថម្ភម៉ាស និងសម្ភារៈវេជ្ជសាស្ត្រដល់ប្រទេសលោក

យោងតាមលិខិតរបស់នាយករដ្ឋមន្ត្រីទីម័រឡេស្តលោក ទួរ ម៉ាតាន់ រ៉ូអាក់ ជូនសម្ដេចតេជោ នៅថ្ងៃទី១ធ្នូឆ្នាំ២០២០ បានសរសេរថា ជាកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលខ្ញុំបានទទួលនូវលិខិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីចុះថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០២០ ដោយនាំមកនូវការប្ដេជ្ញាចិត្ត និងសាមគ្គីភាពដ៏រឹងមាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងប្រជាជនកម្ពុជា ក្នុងការជួយឧបត្ថម្ភដល់ប្រទេសទីម័រឡេស្តនៅក្នុងដំណាក់កាលប្រឈមដ៏ធ្ងន់ធ្ងរនេះ។

លិខិតបានបន្តថា តាងនាមរដ្ឋាភិបាល និងប្រជាជនទីម័រឡេស្ត ខ្ញុំសូមសសំដែងនូវការដឹងគុណដ៏ស្មោះស្ម័គ្រជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា សម្រាប់ការផ្ដល់ម៉ាសចំនួន១លាន និងសម្ភារៈវេជ្ជសាស្ត្រផ្សសេងទៀត ជូនដល់ប្រជាជានទីម័រឡេស្ត។ លិខិតរបស់លោកនាយករដ្ឋមន្ត្រីទីម័រឡេស្តលោក ទួរ ម៉ាតាន់ រ៉ូអាក់ បានបន្តថា កាយវិការសាមគ្គីភាពនោះ គឺជាការបោះជំហានទៅមុខក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ និងជាការគូសបញ្ជាក់នូវសមានចិត្តចែករំលែក និងការយកចិត្តទុកដាក់ទៅវិញទៅមករវាងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនទីម័រឡេស្ត។

ដូចការលើកឡើងដ៏ត្រឹមត្រូវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលថា នេះគឺជាកិច្ចសហប្រតិបត្តិការដែលនឹងអនុញ្ញាតឲ្យយើងអាចជំនៈបានលើជំងឺរាតត្បាតកូវីដ-១៩។ លោកនាយករដ្ឋមន្ត្រីទីម័រឡេស្តលោក ទួរ ម៉ាតាន់ រ៉ូអាក់ តារយៈលិខិតបានបញ្ជាក់ថា លោកសូមសំដែងផងដែរនូវការដឹងគុណចំពោះការគាំទ្រឥតងាករេរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទីម័រឡេស្ត ក្នុងការចូលជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក អស់រយៈកាលជាច្រើនឆ្នាំកន្លងមក។ ខ្ញុំនៅតែបន្តពឹងផ្អែកលើការគាំទ្រនោះ នៅក្នុងកិច្ចដំណើ់រការទៅរកការអនុម័តឲ្យប្រទេសទីម័រឡេស្តក្លាយជាសមាជិកទី១១នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner