អភិបាលរាជធានីភ្នំពេញដឹកនាំមន្រ្ដីរាជការរដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងសមត្ថកិច្ចនិងអជ្ញាធរខណ្ឌ ចុះចែកម៉ាសដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងវិថី ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២ខែធ្នូឆ្នាំ២០២០នេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញជាមួយនឹងកងកម្លាំងសមត្ថកិច្ចប៉ូលិសនិងអាជ្ញាធរខណ្ឌទួលគោកនិងខណ្ឌសែន សុខ បានចុះចែកម៉ាសជូនប្រជាពលរដ្ឋជាអ្នកដំណើរ ខណៈពួកគាត់កំពុងធ្វើដំណើរនៅតាមដងផ្លូវនៅតាមបណ្ដោយលេខ២៧១ត្រង់ស្ថានីយ៍ប្រេងតូតាល់ទល់មុខពេទ្យលោកសង្ឃក្នុងសង្កាត់ទឹកថ្លាខណ្ឌសែន សុខ។
ម៉ាសដែលអភិបាលរាជធានីភ្នំពេញចែកនេះជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញចំនួន១លានម៉ាស់បន្ថែមទៀតកាលពីយប់ថ្ងៃទី១ធ្នូនេះ ខណៈដែលកាលពីថ្ងៃទី ១១ខែវិច្ឆិកាកន្លងមកនេះ សម្តេចបានប្រគល់មកចំនួន២លានម៉ាសរួចម្តងមកហើយមកដល់រដ្ឋបាលរាជធានីភ្នំពេញ ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បានធ្វើការចាត់ចែងបន្តទៅឲ្យប្រជាពលរដ្ឋក្រីក្រនៅតាមសហគមន៍នៅតាមមូលដ្ឋាន ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវសាធារណៈដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩ខណៈដែលបាននឹងកំពុងរាតត្បាតចូលដល់សហគមន៍ហើយនោះ។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមពាក់ម៉ាស លាងដៃនិងសាប៊ូ ជែល អាកុល និងអនុវត្តវិធានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសម្ដេចតេជោហ៊ុន សែនដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ទាំងអស់គ្នា៕សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner