ឃាត់ខ្លួនបុគ្គលិកផ្នែកលក់ក្រុមហ៊ុនអ៊ីងជូហ្គោណា នៅផ្សារម៉ាក្រូករណីរំលោភលើទំនុកចិត្តយកប្រាក់ក្រុមហ៊ុនចំនួន ៩.២១៤,៨៧ដុល្លារ
ភ្នំពេញ៖ ស្ត្រីបុគ្គលិកផ្នែកលក់ក្រុមហ៊ុនអ៊ីងជូហ្គោណា នៅផ្សារម៉ាក្រូម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីរំលោភលើទំនុកចិត្តយកប្រាក់ក្រុមហ៊ុនចំនួន ៩.២១៤,៨៧ដុល្លារ។ ការឃាត់ខ្លួនស្ត្រីខាងលើនេះកាលពីវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងក្រុមហ៊ុន អ៊ីងជូហ្គោណា ក្នុងផ្សារម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ ទូច បុព្វត្តា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្នែកលក់ក្រុមហ៊ុនអ៊ីងជូហ្គោណា ក្នុងផ្សារម៉ាក្រូ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា (គ្មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះឈ្មោះ Bouillot Gauhtier Jacques Marie ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិជប៉ុន មុខរបរប្រធានក្រុមហ៊ុនអ៊ីងជូហ្គោណា)ផ្សារម៉ាក្រូ ស្នាក់ផ្ទះជួលលេខ១៧ ផ្លូវ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន កាន់លិខិតឆ្លងដែនលេខ17FV24534 ។
ប្រភពពីដើមបណ្តឹងបានឲ្យសមត្ថកិច្ចដឹងថា៖ ស្ត្រីជាជនសង្ស័យបានយកលុយរបស់ក្រុមហ៊ុនអ៊ីងជូហ្គោណា)ផ្សារម៉ាក្រូចំនួន ៩.២១៤,៨៧ដុល្លា) គ្មានការអនុញ្ញាតិទើគាត់ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន។
សម្ភារៈបាត់បង់ លុយដុល្លាចំនួន ៩.២១៤,៨៧ដុល្លា ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ ដោយ៖ ចន្ទ លីហ្សា
