បុរសម្នាក់ និងនារីម្នាក់បានឆ្លង កូវីដ-១៩

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ មានបុរសម្នាក់ឈ្មោះ ស្រៀន គីមស៊្រុន ជានិស្សិតច្បាប់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច បានឆ្លង កូវីដ-១៩ ក្រោយបានទៅហាង Zendo នៅសាខាបឹងកេងកង ។ ចំណែកនារីម្នាក់ទៀតឈ្មោះ អៀម ធីតា ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានឆ្លង កូវីដ-១៩ ផងដែរ ក្រោយបានទៅហាង Pedro ផ្លូវព្រះសីហនុ ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺ មានអ្នកឆ្លង កូវីដ-១៩ សរុបចំនួន៣៤នាក់ ហើយ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner