អភិបាល ខេត្ត កណ្ដាល បញ្ជារឱ្យបិទផ្សារបឹងខ្យាង នៅផ្លូវជាតិ លេខ២ និងវត្តវិហារត្រាញ់ ដោយសារកឃើញ ថាមានការជាប់ ពាក់ព័ន្ធ នឹងស្ត្រីផ្ទុកកូវីដ១៩ ឈ្មោះ អៀម ធីតា

អត្ថបទដោយ៖
ធី ដា

អភិបាល ខេត្ត កណ្ដាល បាន ចុះស្រាវជ្រាវរកអ្នក ពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់លោកស្រី អៀម ធីតា ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ចិកា នៅមណ្ឌលចត្តាឡីស័ក ស្រុកកណ្តាល ស្ទឹង។

យោងរបាយការណ៍របស់ក្រុមគ្រូពេទ្យ អ្នក ពាក់ព័ន្ធដោយផ្ទាល់មានចំនួន០៧នាក់ និងដោយប្រយោលចំនួន៣៧នាក់ ពួកគាត់បានទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ និងបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កដែលរដ្ឋបាលខេត្តបាន រៀបចំ បានយ៉ាងត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល រួចហើយ។

ចំពោះទីកន្លែងដែលជាប់ពាក់ព័ន្ធ ក្រុមគ្រូពេទ្យបានបាញ់ថ្នាំសំលាប់មេរោគ និងបានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ បើបានដឹងខ្លួនថាមានជាប់ពាក់ព័ន្ធ សូមទៅធ្វើតេស្ត និងមិនត្រូវមានការ ភ័យខ្លាចជ្រុល ឬជ្រួលច្របល់ឡើយ។

លោកគង់ សោភ័ណ បានបញ្ជាឱ្យអាជ្ញាធរផ្អាកដំណើរការផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ ជាបណ្តោះអាសន្ន ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋទាំងអស់មិនមានឆ្លងជំងឺកូវីដ-១៩ និងសូមអធ្យាស្រ័យចំពោះបងប្អូន ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ សូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ទើបសហគមន៍របស់យើងគ្មានជំងឺឆ្លងជាពិសេស ជំងឺកូវីដ-១៩។ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner