ជនសង្ស័យម្នាក់ធ្វើសកម្មភាពកាច់សោ.ក ម៉ូតូត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌជ្រោយចង្វា រួមជាមួយកម្លាំងសន្តិសុខក្រុមហ៊ុន OCIC ធ្វើការដេញចាប់ ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពកាច់សោ.កម៉ូតូ ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ របស់ប្រជាពលរដ្ឋម្នាក់ដែលចាក់សោម៉ូតូទុកនៅមុខកន្លែងស្នាក់នៅ ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី០៩ ធ្នូ ២០២០ នៅចំណុច ការដ្ឋានOCIC ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើមានឈ្មោះ យ៉ាន់ ថុន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ។ ចំណែកជនសង្ស័យម្នាក់ទៀតដែលជិះម៉ូតូហ្ស៊ូមើរបានគេចខ្លួនបាត់។ ចំណែកជនរងគ្រោះមានឈ្មោះ ធី នូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្តឱ្យក្រុមហ៊ុន OCIC ស្នាក់នៅក្នុងការដ្ឋាន។

តាមប្រភពពីបងប្រុសជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅចំណុចមុខកន្លែងស្នាក់នៅក៏បានចូលទៅក្នុងហូបបាយ។ លុះដល់ម៉ោងកើតហេតុស្រាប់តែមានជនសង្ស័យ ២នាក់ជិះម៉ូតូ zoomer-x មួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពកាច់សោ.កម៉ូតូរបស់ជនរងគ្រោះបានសម្រេចរួចជិះចេញ តែពេលនោះជនរងគ្រោះបានឃើញក៏ស្រែកឆោឡោផ្អើលដល់សន្តិសុខដែលយាមកាមនៅក្នុងក្រុមហ៊ុន OCIC បានបោះដៃតាមវិទ្យុទាក់ទង ជាមួយសមត្ថកិច្ចធ្វើការឡោមព័ទ្ធដេញចាប់រហូតដល់ផ្លូវជាតិលេខ៦ មុខសណ្ឋាគារមេគង្គ ទើបសមត្ថកិច្ចចាប់បានជនសង្ស័យរួមទាំងម៉ូតូរបស់ជនរងគ្រោះយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា។

បច្ចុប្បន្នជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ចូនជនសង្ស័យទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់៕ដោយ រ៉ារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner