អគ្គនាយកអង្គការ WHO បញ្ជាក់ថា ស្ថានភាពជម្ងឺ COVID-19 នៅទូទាំងសកលលោកកំពុងប្រឈមនឹងភាពកាន់តែអាក្រក់ខ្លាំងឡើង

អត្ថបទដោយ៖
Kien Sereyvuth

ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស នៅថ្ងៃចន្ទម្សិលមិញ បញ្ជាក់ថា បើទោះបីជាស្ថានភាពឆ្លងរាលដាលនៃជម្ងឺ COVID-19 ក្នុងតំបន់អឺរ៉ុបកំពុងមានភាពប្រសើរឡើងក៏ពិតមែន ប៉ុន្តែនៅទូទាំងសកលវិញ វាហាក់កំពុងកាន់តែអាក្រក់ឡើងៗ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។

លោក ថេដ្រូស បន្ថែមទៀតថា ច្រើនជាង១០ម៉ឺនករណីត្រូវបានរាយការណ៍មកកាន់អង្គការសុខភាពពិភពលោក WHO នារយៈពេល០៩ថ្ងៃក្នុងចំណោម១០ថ្ងៃចុងក្រោយនេះ ហើយនៅថ្ងៃទី០៧ ខែមិថុនាមកនេះវិញ ច្រើនជាង១៣ម៉ឺន៦ពានក់ករណីត្រូវបានរាយការណ៍ ដែលនេះជាករណីឆ្លងដ៏ច្រើនបំផុតក្នុងពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ។

ទន្ទឹមគ្នា អគ្គនាយកអង្គការ WHO រូបនេះ ថែមទាំងបានក្រើនរំលឹកដល់បណ្តាប្រទេសនានា គួរតែបន្តរក្សាការប្រុងប្រយ័ត្នជានិច្ច ដោយសារមនុស្សភាពច្រើននៅលើពិភពលោក នៅតែងាយនឹងឆ្លងវីរុសដ៏កាចសាហាវមួយនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner