សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបង្ក្រាបបាន ករណីជនជាតិចិនចាប់បង្ខាំងជនជាតិដូចគ្នាធ្វើទារុណកម្មជំរិតទារប្រាក់ ដោយចាប់បានឧក្រិដ្ឋជនចំនួន4នាក់

អត្ថបទដោយ៖
Kien Sereyvuth

សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបង្ក្រាប បានករណីជនជាតិចិនចាប់បង្ខាំងជនជាតិដូចគ្នាធ្វើទារុណកម្មជំរិតទារប្រាក់ ដោយចាប់បានឧក្រិដ្ឋជនចំនួន4នាក់ ។ ប្រតិបត្តិការនេះបានចាប់ផ្តើមតាំងពីថ្ងៃទី5 ខែមិថុនា ឆ្នំា២០២០ ក្រោយពីបានទទួលបណ្តឹងពីមិត្តភក្តិជនរងគ្រោះ។
ហើយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ2020 ចាប់បាន២នាក់នៅកំពង់ស្ពឺ និង២នាក់ទៀត នៅចំណុចពយថ្មយក្ស ស្រុកស្ទឹងហាប កាលពីរសៀថ្ងៃទី៨ មិថុនា ២០២០។
មិត្តភក្តិជនរងគ្រោះថា មិត្តរបស់គាត់ឈ្មោះ វ៉ាង វិនស៊ីង ជាអ្នករកស៊ី ត្រូវជាតិចិនមួយក្រុមចាប់យកទៅដាក់នៅកន្លែង១កាលពីម៉ោង៤,១០នាទីទាបភ្លឺថ្ងៃទី៥មិថុនា២០២០ និងបានយកទូរសព្ទ ទាក់ទងប្រពន្ធជនរងគ្រោះនៅស្រុកចិនទារប្រាក់ចំនួន៥០ម៉ឺនយន់ជាថ្នូរនឹងការដោះលែង បើមិនវេរលុយអោយទេគេគម្រាមថានឹងសម្លាប់ចោល។ (វ៉ុន)

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner