កងទ័ពកម្ពុជា និងហ្វីលីពីន សន្យាបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាបន្តទៀត ក្រោយវិបត្តិជំងឺកូវីដ-១៩ស្ងប់ស្ងាត់

អត្ថបទដោយ៖
ធី ដា

ការសន្យានោះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាតាមរយៈប្រព័ន្ធ VIDEO CONFERENCE រវាង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ ជាមួយ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជាមួយលោកឧត្តមសេនីយ៍ទោ ឌីវណូ រ៉េ ប៉ាបាយ៉ូ មេបញ្ជាការ បញ្ជាការដ្ឋានប្រត្តិបត្តិការពិសេសកងទ័ពហ្វីលីពីន នៅព្រឹកថ្ងៃទី២៣ធ្នូឆ្នាំ២០២០។ ត។ កិច្ចប្រជុំនោះ គឺធ្វើឡើងដើម្បីបង្កើនចំណងសាមគ្គីភាព ក្នុងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន អោយកាន់តែល្អ និងរឹងមាំបន្ថែមទៀត។

ភាគីទាំងពីរ ក៏គ្រោងនឹងបង្កើតតក្រុមការងារអចិន្រ្តៃយ៍ ទទួលបន្ទុកទំនាក់ទំនងរវាងអង្គភាពទាំងពីរ ហើយនឹងមានការផ្លាស់ប្ដូរទស្សនកិច្ច ការហ្វឹកហ្វឺន និងលំហាត់រួមគ្នា។ ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានថ្លែងរំពឹងថា ក្រោយស្ថានការណ៍កូវីដ-១៩ស្ងប់ស្ងាត់ កងទ័ពប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាបន្តទៀ ត។ លោកឧត្តមសេនីយ៍ទោ ឌីវណូ រ៉េ ប៉ាបាយ៉ូ ក៏បានកោតសរសើរចំពោះយុទ្ធសាស្ត្ររបស់កម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រង និងទប់ស្កាត់នៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ បានល្អផងដែរ៕កឺម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner