ប្រធានក្រុមការងារ CPP ចុះជួយឃុំ ពងទឹក ស្រុករំដួល អំពាវនាវដល់អាជ្ញាធរ សមាជិកបក្ស ត្រូវចូលរួមបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋនៅគ្រាប្រទេសជួបនឹងជំងឺកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង៖ លោក ចាន់ បុលបុត្រ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃំុ ពងទឹក ស្រុករំដួល ខេត្តស្វាយរៀងបានថ្លែងអំពាវនាវដល់អាជ្ញាធរ សមាជិក សមាជិការ​គណបក្ស ត្រូវបន្តរួមគ្នាបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩​​ និងដោះស្រាយនូវទុក្ខលំបាកជូនពលរដ្ឋដូចជាផ្តល់ស្បៀង គ្រឿងឧបភោគ បរិភោគដល់គ្រួសារជួបការខ្វះខាតនៅគ្រាដែលពិភពលោក និងប្រទេសកម្ពុជាកំពុងមានការរាតត្បាតពីជំងឺកូវីដ១៩នេះ។

ការថ្លែងអំពាវនាវយ៉ាងដូច្នេះខណៈលោក ចាន់ កុលបុត្រ អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងាររបស់ឃុំពងទឹក និង គណបក្សឃុំ ដើម្បីត្រួតពិនិត្យលើការងារ បង្ការទប់ស្កាត់ ជម្ងឺឆ្លង កូវីត ១៩ និង កែសម្រួលសមាសភាពក្រុមការងារចុះជួយភូមិ ព្រមទាំង ប្រកាសសេចក្តីសម្រេច ចាត់តាំង អនុប្រធាន និងសមាជិក ក្រុមការងារថ្មី នៅព្រឹកថ្ងៃទី៦ខែមិថុនាឆ្នាំ២០២០។

លោក ចាន់ កុលបុត្រ បានថ្លែងផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររបស់រាជរដ្ឋភិបាលចុះជួយខេត្តស្វាយរៀង​ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ និងលោកស្រីកិត្តិសង្គហបណ្ឌិតតែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ។

លោកបានបន្ថែមទៀតថា យើងពិតជាដឹងហើយថាបច្ចុប្បន្នជំងឺកូវីដ១៩ កំពុងរាតត្បាតពាសពេញពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ ដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្ការទប់ស្កាត់នៃការរីករាលនៃជំងឺនេះផងដែរ ក្នុងនោះត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយធ្វើអនាម័យជាប្រចាំ លាងដៃជាមួយសាប៊ូ ជែល អាល់កុល និងពាក់ម៉ាស់នៅពេលធ្វើដំណើរទៅទីប្រជុំជន នៅឲ្យឆ្ងាយពីគ្នាចាប់ពី២ម៉ែត្រឡើងទៅ។

លោកបានបន្ថែមទៀតថាមិនតែប៉ុណ្ណោះក្រុមការងារក៏ដូចជាក្រុមប្រឹក្សា ឃុំត្រូវជំរុញ ពលរដ្ឋឲ្យអនុវត្តន៍ការងារកសិកម្មក្នុងការដាំដុះ ចិញ្ចឹមសត្វ នៅក្នុងមូលដ្ឋាន ជាពិសេស ត្រូវរក្សាទុក្ខនូវស្បៀងអាហារដូចជា អង្គរ អំបិល ប្រហុក ត្រី សាច់ ប្រសិនបើជំងឺកូវីដ១៩នេះ នៅតែអូសបន្លាយ និងត្រូវចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ ផ្លូវគោគ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិតផងដែរ។ សូមបញ្ជាក់ថានៅកិច្ចប្រជុំនេះ ក៏បានបង្កើតមូលនិធិក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក ក្នុងគោលបំណងដើម្បីកៀងគររកថវិកា ក្នុងការជួយដល់ពលរដ្ឋរបស់យើងដែលជួបប្រទះនូវការលំបាកខ្វះខាត និងជួយដល់ពលរដ្ឋដែលទទួលមរណៈភាព និងបានថវិកាឧបត្ថម្ភពីក្រុមការងារផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner