ពលរដ្ឋខ្មែរ ដែលបានទៅធ្វើការនៅ​ក្រៅ​ប្រទេស ពេលវិលមកវិញត្រូវ​តែធ្វើ​ចត្តា​ឡី​ស័ក១៤ថ្ងៃ

អត្ថបទដោយ៖
ជា សេឌី

បងប្អូនពលរដ្ឋខ្មែរ ដែលបានទៅធ្វើការនៅក្រៅប្រទេស ក្នុងពេលដែលកំពុងជួបបញ្ហាវិបត្តិជម្ងឺកូវិដ១៩ បានវិលត្រឡប់ចូលមកប្រទេសវិញ មានចំនួន ១៤៤នាក់ ស្រី ៧១នាក់និងកុមារតូចៗ ដែលបានធ្វើ  ចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ ហើយត្រូវបានក្រុមការងារទទួលពលករចំណាកស្រុកខេត្តសៀមរាប ដែលដឹកនាំដោយលោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប ទៅទទួលយកមកកាន់​មណ្ឌល​ចត្តាឡីស័កនៅសាលាបឋមសិក្សាអនុវត្តគរុកោសល្យខេត្ត បានមកដល់នៅវេលាម៉ោង ២១ និង០០នាទី នារាត្រីថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០២០ តាមក្បួនរថយន្តកងពលតូចដឹកជញ្ជូនលេខ៩០ នៃកងយោធពលខេមរភូមិន៍ មកដល់ប្រកបដោយសុវត្ថិភាព ។ ​

តាមការបញ្ជាក់របស់លោកជំទាវ យូ សុភា បានឲ្យដឹងថា បងប្អូនពលរដ្ឋខ្មែរ មកពីក្រៅប្រទេសទាំង១៤៤នាក់នេះ ត្រូវបានចូលទៅមណ្ឌលចត្តាឡីស័កខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែធ្នូនេះ តែដោយការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចឯកឧត្តម ទៀ សីហា អភិបាលខេត្ត  ចំពោះប្រជាពលរដ្ឋរបស់ខ្លួន រដ្ឋបាលខេត្តបានឲ្យក្រុមការងារគ្រប់គ្រងទទួលពលករចំណាកស្រុកមកពីក្រៅប្រទេស ដែលកំពុងធ្វើការចត្តាឡីស័កនៅខេត្តបន្ទាយ មានជ័យ ដែលមានលំនៅដ្ឋាននៅខេត្តសៀមរាប យកមកឲ្យធ្វើចត្តាឡីស័កនៅខេត្តរបស់ខ្លួន ក្នុងការជួយសម្រួលនូវ ទីកន្លែងមណ្ឌលចត្តាឡីស័កខេត្តបន្ទាយមានជ័យផងដែរ ។

ក្នុងពេលក្រុមគ្រូពេទ្យជួរមុខ បានធ្វើការកត់ត្រាតាមដានពីពង្សាវត្តារបស់បងប្អូនពលករ បងប្អូនបានធ្វើការ បញ្ជាក់ជូនដល់ក្រុមគ្រូពេទ្យឲ្យបានដឹងថា ក្នុងពេលចូលធ្វើចត្តាឡីស័កនៅមណ្ឌលខេត្តបន្ទាយមានជ័យ ក្រុមគ្រូពេទ្យ ក៏បានធ្វើការយកសំណាក មួយលើកមកហើយ តែចំពោះលទ្ធផលនៅពុំទាន់បានដឹងផងដែរ ។  ក្នុងពេលមកដល់ក្រុមគ្រូពេទ្យក៏បានធ្វើការវាស់កម្តៅ ព្រមទាំងផ្តល់នូវអាហារកញ្ចប់ ដែលរៀបចំឡើងដោយ រដ្ឋបាលខេត្តសៀមរាបផងដែរ ៕ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរា

                                                               

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner