ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ចុះសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាឃុំ ស្រុក និងមន្រ្តីសាលាស្រុក ដែលសម្រាកព្យាបាលជម្ងឺ

ត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាឃុំ ស្រុក និងមន្រ្តីសាលាស្រុកអូររាំងឪ ដែលសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ។
ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកអូររាំងឪ ពិសេសយកអស់ពីកម្លាំងកាយចិត្តចូលរួមជាមួយរដ្ឋបាលស្រុក ក្នុងការកែប្រែមុខមាត់ស្រុកអូររាំងឪឱ្យបានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ។
ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត សូមឱ្យសមាជិកក្រុមប្រឹក្សាឃុំ ស្រុក និងមន្រ្តីសាលាស្រុកអូររាំងឪ ពិនិត្យតាមដានជម្ងឺនិងថែរក្សាសុខភាពឱ្យបានល្អ និងឆាប់បានជាសះស្បើយល្អប្រសើរឡើងវិញ និងផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំស្រុកតាមដានបន្ត រាយការណ៍បន្ទាន់បើស្ថានភាពជម្ងឺប្រែប្រួល ។
សមាជិកក្រុមប្រឹក្សាឃុំ ស្រុក និងមន្រ្តីសាលាស្រុកអូររាំងឪ បានថ្លែងអំណរគុណដល់ឯកឧត្តម អ៊ាង សុផល្លែត និងក្រុមការងារដែលបានចំណាយពេលវេលាចុះមកសួរសុខទុក្ខពួកគាត់ដល់គេហដ្ឋាន ដែលនេះបានបង្ហាញឱ្យឃើញថា ថ្នាក់ដឹកមិនបណ្តែតបណ្តោយឬទុកមន្រ្តីថ្នាក់ក្រោមណាម្នាក់ចោលនោះទេ ។
ក្នុងឱកាសអញ្ជើញចុះសួរសុខសមាជិកក្រុមប្រឹក្សាឃុំ ស្រុក និងមន្រ្តីសាលាស្រុកអូររាំងឪ ឯកឧត្តម អ៊ាង សុផល្លែត ក៏បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner