អភិបាលស្រុកតាំងគោកចុះសួរសុខទុក្ខ និងនាំយកអំណោយចែកដល់ពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ក្រោយត្រលប់ពីធ្វើការនៅថៃ

អត្ថបទដោយ៖
ធី ដា

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ បានចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋចំនួន៥នាក់ ដែលកំពុងធ្វេីចត្តាឡីស័កយ៉ាងត្រឹមត្រូវ នៅវិទ្យាល័យ ជា សុីម កំពង់ថ្ម ក្រោយវិលត្រលប់មកពីធ្វេីការ នៅប្រទេសថៃ ។

ការធ្វេីចត្តាឡីស័ករបស់ប្រជាពលរដ្ឋ និងការយកចិត្តទុកដាក់ពីមន្រ្តីមូលដ្ឋាន គឺជាការអនុវត្តតាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែដាស់តឿនដល់ក្រសួង ស្ថាប័ន ឱ្យតាមដានជាប់ជានិច្ច ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុង សហគមន៍នេះ ។
តាមការឱ្យដឹងពីលោក ហាក់ ម៉ុងហួត មកដល់ពេលនេះ ប្រជាពលរដ្ឋទាំង៥នាក់ខាងលើ មាន សុខភាពល្អធម្មតាទេ ហើយមន្ត្រីសុខាភិបាលក៏តែងយកចិត្តទុកដាក់តាមដានជាប្រចាំផងដែរ ។

លោកអភិបាលស្រុក បានដាស់តឿនបន្ថែម ដល់ប្រជាពលរដ្ឋខាងលើនេះឱ្យយកចិត្តទុកដាក់តាមដានពីសុខភាពរបស់ខ្លួន និងត្រូវប្រកាន់នូវអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេស មិនត្រូវទាក់ទងដោយផ្ទាល់ជាមួយអ្នកណាម្នាក់ឡើយ ។ លោកបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ ដដែលនោះថា ការអនុវត្តខ្ជាប់ខ្ជួនរបស់ពួកគេ គឺជាការចូលរួមដ៏សំខាន់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ។

ជាមួយនឹងការចុះសួរសុខទុក្ខនេះ លោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏បាននាំយក អំណោយ មួយចំនួនចែកជូនដល់ពួកគាត់ផងដែរ ដោយម្នាក់ៗទទួលបានថវិកា ១០ ម៉ឺនរៀល អង្ករ ២៥ គីឡូក្រាម កន្ទេល ១ ភួយ ១ មុង ១ មី ១ កេស ទឹកត្រី ទឹកស៊ីអ៉ីវ ប្រេងឆា អំបិល សៀង ទឹកបរិសុទ្ធជាដើម ។

ប្រជាពលរដ្ឋទាំង៥នាក់ខាងលើ បានថ្លែងអំណរគុណដល់មន្ត្រីមូលដ្ឋានឃុំ ស្រុក ជាពិសេស លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ដែលតែងតែយកចិត្តទុកដាក់ចំពោះពួកគេ តាំងពីថ្ងៃមកដល់ស្រុកកំណើតភ្លាមៗ និងទំនុកបម្រុងគ្រប់បែបយ៉ាងក្នុងពេលធ្វើចត្តាឡីស័កនេះ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner