មន្ទីរចាត់ការនៃបណ្ឌិត្យសភានគរបាលកម្ពុជា ប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២១

អត្ថបទដោយ៖
ធី ដា

ដីឥដ្ឋ៖ នៅរសៀលថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ មន្ទីរចាត់ការនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានបើកកិច្ចប្រជុំ ដើម្បីប្រជុំឆ្លងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១ របស់មន្ទីរចាត់ការ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ម៉ុក វណ្ណា ប្រធានមន្ទីរចាត់ការ ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ និងនាយការិយាល័យចំណុះមន្ទីរចាត់ការ ទាំងអស់។

លោកប្រធានអង្គប្រជុំបានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឆ្លងផែនការសកម្មភាពឆ្នាំ២០២១ របស់មន្ទីរចាត់ការ ដែលបានដកស្រង់ចេញពីផែនការសកម្មភាពឆ្នាំ២០២១ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។

បន្ទាប់ពីបានត្រួតពិនិត្យ ពិភាក្សា និងមានការចូលរួមជាមតិយោបល់ពីថ្នាក់ដឹកនាំ និងនាយ ការិយាល័យចំណុះមន្ទីរចាត់ការ រួចមក អង្គប្រជុំបានសម្រេចឯកភាពទៅលើគោលដៅយុទ្ធសាស្ដ្រ ទិសដៅ សូចនាករ និងសកម្មភាព សម្រាប់ផែនការសកម្មភាពឆ្នាំ២០២១ របស់មន្ទីរចាត់ការ និងត្រៀមរៀបចំដាក់ជូនថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា ធ្វើការពិនិត្យនិងសម្រេច។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានមានមតិណែនាំមួយចំនួន ដូចខាងក្រោម៖
– ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារដែលបានដាក់ចេញនៅក្នុងផែនការសកម្មភាពឆ្នាំ២០២១ ឱ្យទទួលបានជោគជ័យ។
– ត្រូវយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញឱ្យកាន់តែប្រសើរបន្ថែមទៀត។
– ស្នើឱ្យគ្រប់ការិយាល័យចំណុះទាំងអស់ ត្រូវមានការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួន។
– សហការគ្នាធ្វើការជាក្រុម និងមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ៕ ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner