​ប្រធានាធិបតី​បារាំង​ជាសះស្បើយ​ឡើងវិញ​ពី​ជំងឺ​ ​Co​v​i​d​-19 នេះបើតាមវិមានអេលីហ្សេ

​បារាំង​៖​ ​ប្រធានាធិបតី​បារាំង​លោក​ ​E​m​man​u​e​l​ ​Ma​cron ​បាន​ជាសះស្បើយ​ឡើងវិញ​ហើយពី​ជំងឺ​ ​CO​V​I​D​-19 ​ដោយ​នៅ​ពេលនេះ​ ​លោក​មិន​មាន​រោគសញ្ញា​នៃ​ជំងឺរាតត្បាត​សកល​នេះ​ទៀត​ឡើយ​ ​នេះ​បើ​តាម​ការិយាល័យ​ប្រធានាធិបតី​បារាំង​ ​ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។

​វិមាន​អេ​លី​ហ្សេ​បាន​លើកឡើង​ថា​ ​លោក​ ​Ma​cron ​ដែល​កំពុង​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់​ឆ្ងាយពីគេ​ ​នៅ​ឯ​គេហដ្ឋាន​មួយ​នៅ​ជិត​ទីក្រុង​ប៉ា​រី​ស​ ​មិន​ចាំបាច់​ធ្វើ​ច​ត្តាឡី​ស័ក​ទៀត​ទេ​ ​។​ ​នៅ​ដំណាក់កាល​នេះ​ ​លោក​ ​Ma​cron ​មិន​មាន​រោគសញ្ញា​អ្វីមួយ​ទាក់ទង​នឹង​ជំងឺ​ ​CO​V​I​D​-19 ​ឡើយ​ ​ដូច្នេះ​ការ​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​របស់​លោក​អាច​បញ្ចប់​ក្រោយ​មួយ​ស​ប្តាហ៍ ​។​

​សូម​រំលឹក​ឡើងវិញ​ថា​ ​ប្រធានាធិបតី​បារាំង​មាន​វ័យ​៤​២​ឆ្នាំ​រូប​នេះ​ ​ត្រូវ​បាន​វិមាន​អេ​លី​ហ្សេ ​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​មុន​ថា​ ​ត្រូវ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​CO​V​I​D​-19 ​ដោយ​លោក​ត្រូវ​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​ ​ដើម្បី​ទទួលការ​ព្យាបាល​រយៈពេល​មួយ​ស​ប្តាហ៍ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner