កាហ្វេជាផ្នែកមួយនៃជីវិត
Q១: តើការញ៉ាំកាហ្វេនៅពេលណា ទើបទទួលបានផលប្រយោជន៍ច្រើនបំផុតសម្រាប់ជីវិត?
A១: មានអ្នកខ្លះគិតថា ញ៉ាំកាហ្វេពេលព្រឹកធ្វើអោយមានអារម្មណ៍ស្រស់ស្រាយស្រឡះមុខមាត់។ ប៉ុន្តែមានអ្នកខ្លះទៀតចូលចិត្តញ៉ាំកាហ្វេនៅពេលថ្ងៃត្រង់ ឬពេលថ្ងៃរសៀលព្រោះជួយបំបាត់ការងងុយគេង។
-តាមការស្រាវជ្រាវរបស់អ្នកជំនាញកន្លងមកបានបកស្រាយថានៅក្នុងម៉ោង ៩:៣០ ទៅដល់ ម៉ោង១១:៣០ គឺជាពេលម៉ោងដ៏ល្អបំផុតក្នុងការញ៉ាំកាហ្វេ។ ព្រោះជាតិកាហ្វេអ៊ីននឹងបញ្ចេញសកម្មភាពដោយមានប្រសិទ្ធភាពបានខ្លាំងបំផុតគឺជាពេលដែលជាតិកាហ្វេអ៊ីនធ្វើសម្ព័ន្ធជាមួយអរម៉ូនដែលមានឈ្មោះថា“គរទិសុល” (Cortisol)។
Q២: តើអរម៉ូន គរទិសុល” (Cortisol) គឺជាអ្វី?
A២: គរទិសុល” (Cortisol )គឺជាអរម៉ូនដែលជួយធ្វើអោយរាងកាយមនុស្សបំបាត់ភាពតប់ប្រម៉ល។ រាងកាយមនុស្សផលិតអរម៉ូនគរទិសុល បានច្រើននៅពេលវេលាម៉ោង០៨:០០ ០៩:០០ ១២:០០ ១៣:០០ និងម៉ោង១៧:៣០ និង១៨:៣០។ ដូច្នេះការញ៉ាំកាហ្វេ ក្រៅពីម៉ោងពេលដែលរាងកាយបានផលិតអរម៉ូននេះគឺពុំមានប្រយោជន៍អ្វីទេ។
Q៣: ការទទួលស្គាល់ និងការនិយមញ៉ាំកាហ្វេជារៀងរាល់ថ្ងៃជាការចាំបាច់ឬទេ?
A៣: ការស្រាវជ្រាវពីរឿងនេះពុំទាន់មានការបញ្ជាក់ច្បាស់នោះទេ គ្រាន់តែបញ្ជាក់ថាក្នុងមួយថ្ងៃមនុស្សយើងត្រូវញ៉ាំកាហ្វេកុំអោយលើស៣០០mg(បីរយមីលីក្រាម)។
ដើម្បីឲ្យងាយស្រួលគឺគួរញ៉ាំមួយថ្ងៃ២កែវបើជាកាហ្វេសម្រេចវិញកុំឲ្យញ៉ាំលើសពី៣កែវ។

អត្ថបទស្រាវជ្រាវ លោកសាស្រ្តាចារ្យ ស៊ិន សារុន