រថយន្តម៉ាស្តាបេីកលឿនពេកបុករនាំងថ្មពុះចែកទ្រូងផ្លូវហើយបន្តទៅបុករថយន្តម៉ាស្តាមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ រថយន្តម៉ាស្តាBF50 មួយគ្រឿង ដែលបេីកបរក្នុងល្បឿនលឿនបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រួចហើយបន្តទៅបុករថយន្តម៉ាស្តាមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែមិនមានមនុស្សរងរបួសនោះទេ ។
ករណីនេះបានកេីតឡេីងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចខាងកេីតផ្សារដេីមគ តាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ផ្សារដេីមគ ព្រំប្រទល់សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹកកេងកង។
បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានរថយន្តម៉ាកម៉ាស្តាBF50 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-6461 បេីកបរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ហើយក៏បន្តទៅបុករថយន្តម៉ាកម៉ាស្តា៣ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-2185 ដែលធ្វេីដំណេីរបញ្ច្រាសទិសគ្នាឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុ ហើយដោយសារតែរបាំងថ្មពុះចែកទ្រូងផ្លូវមិនមានរងការខូចខាត ទេីបសមត្ថកិច្ចឱ្យភាគីទាំងសងខាងធ្វើការសម្របគ្នា ដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុតែម្តង៕ ដោយ៖ ជីម ភារ៉ា