ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី ២០២០-២០២១ ទទួលបានលទ្ធផលល្អប្រសើរ

អត្ថបទដោយ៖
AMS OneMinute

ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី ២០២០-២០២១ ទទួលបានលទ្ធផលល្អប្រសើរ៖

១. ផ្តល់អាទិភាពទី១ លើវិស័យអប់រំ និងសុខាភិបាល បន្ទាប់ពីកម្ពុជាទទួលផលពីតំណក់ប្រេងដំបូង ស្របពេលនៃខួបលើកទី២២ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា និងនាំមកនូវសុខសន្តិភាពពេញលេញជាប្រវត្តិសាស្រ្តជូនប្រជាជាតិទាំងមូល។

២. បន្តអនុវត្ត “អភិក្រម ៣ការពារ ៣កុំ” ជាពិសេសក្នុងគ្រឹះស្ថានសិក្សា ការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សា ការរក្សាគម្លាត១.៥ម៉ែត្រ និងសុវត្ថិភាពចំណីអាហារ។

៣. ក្រសួងអប់រំ បន្តដឹកនាំ និងអនុវត្តនូវទស្សនាទានថ្មី “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ” និងធ្វើវិមជ្ឈការនៃសេវាអប់រំ និងជំរុញ “ការអប់រំឌីជីថល” ឱ្យទាន់សភាពការណ៍ជាតិ តំបន់ និងសកលលោក។

ប្រភព៖ សារលិខិតសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១

ads banner