សម្តេចក្រឡាហោម ស ខេង បង្កើតគណៈកម្មការ កំណែទម្រង់ នគរបាលជាតិកម្ពុជា
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាស ស្តីពីការបង្កើតគណៈកម្មការ កំណែទម្រង់នគរបាលជាតិកម្ពុជា។ គណៈកម្មការនេះមានសមាសភា២៧រូប ដោយក្នុងនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងមានអនុប្រធាន២រូប ព្រមទាំងសមាជិក ២៤រូប។ នេះបើតាមប្រកាស របស់ក្រសួងមហាផ្ទៃ។ គណៈកម្មការនេះ មានភារៈកិច្ច
-សិក្សាស្រាវជ្រាវច្បាប់ និងលិខិបទដ្ឋាគតិយុត្តនានា សម្រាប់ធ្វើការវិភាគមុខងារ រចនាសម្ព័ន្ធ នៃអង្គភាពនីមួយៗ ដើម្បីកំណត់ក្របខណ្ឌ ឋានន្តរស័ក្តិ ការបំពាក់មធ្យោបាយសម្ភារៈបម្រើការងារ និងការបណ្តុះបណ្តាល កសាងសមត្ថភាពធនធានមនុស្ស សំដៅធ្វើការកែទម្រង់ធនធានមនុស្សកម្ពុជា សម្រាប់រយៈពេលចំពោះមុខ និងរយៈពេលមធ្យម ទៅរយៈពេលវែង ស្រប់តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
-ពិនិត្យ សិក្សាលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន ដើម្បីធ្វើវិសោធនកម្ម ឬរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្តថ្មីបន្ថែមទៀត សំដៅបម្រើដល់ការងារកំណែទម្រង់នគរបាលជាតិកម្ពុជា
-ពិនិតរៀបចំឯកសារពាក់ព័ន្ធការងារកំណែទម្រង់នគរបាលជាតិកម្ពុជា ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច និងបំពេញភារៈកិច្ចផ្សេងៗទៀតតាមការចាំបាច់៕



